ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ ៥០០​នាក់ មក​ពី ៣​ស្រុក បិទ​ផ្លូវ​មុខ​សា​លា​ខេត្ត សុំ​ឲ្យ​អា​ជ្ញា​ធរ​ដោះ​ស្រាយ​ ទំ​នាស់​ដី​ធ្លី

បន្ទាយមានជ័យ ៖ ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ ៥០០​នាក់ មក​ពី​៣​ស្រុក បាន​នាំ​គ្នា​ត​វ៉ា​បិទ​ផ្លូ​វ​មុខ​សា​លា​ខេ​ត្ត​ សុំ​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​ដោះ​ស្រាយ​ទំ​នាស់​ដី​ធ្លី​ឲ្យ​បាន​ឆាប់ ព្រោះ​តែ​ទំ​នាស់​កើត​មាន​យូរ​មក​ហើយ ។ ការ​តវ៉ា​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​មុខ​សា​លា​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ប្រជាពលរដ្ឋមកតវ៉ានេះ គឺមាន២ឃុំ មានឃុំភូមិថ្មី និងឃុំថ្មពួក ដែលមាន១៧០គ្រួសារ ធ្វើការប្តឹងតវ៉ា ជា​មួយ​ក្រុម​ហ៊ុន​ លី សំ​អាន ដែល​បាន​រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ ចំ​នួន ២៩៣​ហិក​តា ស្ថិត​នៅ​ភូមិ​ភ្នំ​ព្រះ ស្រុក​ថ្ម​ពួក ។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា ដីចំនួន២៩៣ហិកតានេះ កាលពីឆ្នាំ២០០៧ ត្រូវបានអាជ្ញាធរឃុំ/ស្រុកថ្មពួក លក់​ឲ្យ​ទៅ​ក្រុម​ហ៊ុន លី សំ​អាន ហើយ​រាន​ព្រៃ​សហ​គម​ន៍ យក​ធ្វើ​ជា​កម្ម​សិទ្ធិ ។ រហូត​ដល់​ឆ្នាំ ២០០៨ ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ ​នាំ​គ្នា​វា​ត​យក​ធ្វើ​ជា​កម្ម​សិ​ទ្ធិ ព្រោះ​ជា​ដី​ព្រៃ​សហ​គម​ន៍ លុះ​រហូត​ដល់​ឆ្នាំ​២០១៥​នេះ ប្រ​ជា​ពល​រដ្ឋ​បាន​ប្តឹង​ត​វ៉ា ជា​មួយ​ក្រុម​ហ៊ុន លី សំអាន ថា​បាន​រំ​លោភ​យក​ដីរ​បស់​ពួក​គាត់ ។ […]

  • ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ ៥០០​នាក់ មក​ពី ៣​ស្រុក បិទ​ផ្លូវ​មុខ​សា​លា​ខេត្ត សុំ​ឲ្យ​អា​ជ្ញា​ធរ​ដោះ​ស្រាយ​ ទំ​នាស់​ដី​ធ្លី已关闭评论
  • 137 views
  • Hide Sidebar
    A+