សង្សារមួយគូឈ្លោះគ្នា​​​​​ទាញ​ដៃចង្កូត​​រថយន្ត​​បុក​បង្គោល​ភ្លើង

រាជ​ធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​ឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​រថយន្ត​ធ្វើ​ឲ្យ​ស្រី​ស្រស់​ទាញ​ដៃចង្កូត​រថយន្ត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ​វិ​ច្ឆិ​កា នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ​ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

តាម​សាក្សី​​​នៅ​​កន្លែង​កើតហេតុ ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​ម៉ាក RENGE ROVER ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​​ ស្រី​ម្នាក់​ជា​គូសង្សារ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ហើយ​ឃើញ​កាយវិការ​ឈ្លោះប្រកែក​គ្នា​ក្នុង​រថយន្ត​ប្រទាញប្រទង់​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​នារី​ជា​សង្សារ​​​ទាញ​ដៃ​ចង្កូត​​រថយន្ត​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ទ្រេត​សង្កត់​ទៅ​លើ​ស្លាក​យីហោក្រុមហ៊ុន​ទទួល​បញ្ចាំ​​​រង​ការ​ខូចខាត តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​​​ព្យាយាម​បើក​រត់គេច​បាត់​ស្រមោល ​៕