Real Madrid និង Manchester City បានឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ

Champions League ក្រោយ​ពី​​ទទួល​បាន​ជ័យ​ជម្នះ​​លើ​ក្រុម Paris Saint-Germain និង Sevilla រៀង​ៗ​ខ្លួនកាលពី​ថ្ងៃ​អង្គារ​។ ការ​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ចាប់​អារណ៍ក្នុង​លទ្ធ​ផល ៣-១ របស់​ក្រុម Man City បាន​​បំពេញក្តី​សង្ឃឹម​របស់​ពួកគេក្នុង​ការ​​ឈាន​ទៅ​វគ្គ ជាមួយនឹង​ការ​នៅ​សល់​២​ប្រកួត ខណៈ​ដែល​ក្រុម Real បាន​កត់​ត្រា​ជ័យ​ជម្នះ​ទាំង​ប្រផិតប្រផើយ​នៅលើ​ទឹក​ដី Madrid ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម PSG​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ វា​មាន​នូវ​ការ​ធូរ​ស្រាល​មួយ​នៅ​កីឡ​ដ្ឋាន Old Trafford ខណៈ​ដែល​ក្រុម Manchester United បាន​បញ្ចប់​ការ​រង់​ចាំ​រយៈ​ពេល​៤០០​នាទី​​សម្រាប់​គ្រាប់​បាល់​១​គ្រាប់​ក្នុង​ការផ្តួល​ក្រុម CSKA Moscow ១-០​។
1
គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​​ពី​​សំណាក់​កីឡាករ Nacho បាន​​ក្លាយ​ជា​គ្រាប់បាល់​កាត់​សេច​ក្តី​សម្រាប់​ក្រុមម្ចាស់​ជើង​ឯក​១០​សម័យ​កាល Real ដើម្បី​ទទួល​ជ័យ​ជម្នះ ១-០ បើ​ទោះ​​បី​​ស្ថិតក្រោម​ការ​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុង​តង់​ទី​១​នៃ​ការ​ប្រកួត​ពូល A នៅ​កីឡ​ដ្ឋាន Santiago Bernabeu ក៏​ដោយ​។ Rafael Benitez គ្រូ​​បង្វឹក​របស់ Real បាន​ឲ្យ​ដឹង​ថា៖ «យើង​​បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​តង់​ទី​១ ហើយ​នៅ​តង់​ទី​២ យើង​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន​។ ការ​ជះ​សះ​ស្បើយ​របស់​កីឡាករ​ពី​បញ្ហា​របួស នឹង​ជួយ​ដល់​យើង​​​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​»។ ​ PSG បាន​ធ្វើការ​គ្រប់​គ្រង​​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​តង់​ទី​១ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic មាន​ឱកាស​ស៊ុត​បាល់​​​ខុស​បង្គោល​ទី ហើយ​​ការ​ស៊ុត​របស់ Edinson Cavani បាន​ហោះ​ជំ​លង​ដៃ​អ្នក​ចាំ​ទី Keylor Navas មុន​នឹង​​បាល់នោះ​ត្រូវ​បាន​ទាត់​ចេញ​ដោយ​​ខ្សែ​ការ​ពារ​ម្នាក់​​៕
2

ប្រភព​ព័ត៌​មាន៖ Channel News Asia