Barca សម្លឹងរកកៅអីទៅវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Barcelona អាច​នឹង​បំពេញ​ការ​ធ្វើ​ដំណើរ​​របស់​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​មួយ​នឹង​ការ​នៅ​សល់​២​ប្រកួត​ទៀត​ក្នុង​ពូល E នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ BATE Borisov នា​ថ្ងៃ​រាត្រី​ថ្ងៃ​ពុធ​នេះ​។ ការ​ទទួល​ជ័យ​ជម្នះ​​ជា​លើក​៣​ជាប់​ៗ​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ Champions League សម្រាប់​ក្រុម Barca បើ​ទោះ​បី​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម Lionel Messi ស្រប​ពេល​​ក្រុម Roma មិន​អាច​ផ្តួល Bayer Leverkusen ក្នុង​ផ្ទះ​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​៥​សម័យ​កាល​មួយ​នេះ​​ឈ្នះ​កៅ​អី​ទៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​។
1
ខ្សែ​ប្រយុទ្ធ Luis Suarez និង Neymar បាន​ទទួល​បន្ទុក​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ក្នុង​ពេល​ការ​អវត្ត​មាន​របស់ Messi តាម​រយៈ​ការ​​ស៊ុត​បាល់ប​ញ្ចូល​ទី​រាល់​គ្រាប់​បាល់​​​ក្នុង​លីក​ទាំង​១៤​​គ្រាប់​ចុង​ក្រោយ​របស់ Barcelona​។ កីឡាករ​ទាំង​ពីរ​​សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​​យ៉ាង​កក់​ក្តៅ​​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម Getafe កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ Suarez បាន​និយាយ​ថា របៀប​រក​​គ្រាប់​បាល់​របស់​​គេ និង Neymar បាន​ជួយ​ឲ្យ​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ បាន​ឲ្យ​ដឹង​ថា៖ «​គ្រប់​​គ្នា​​ដឹង​ថា​ពី​ការ​ប្រកួត​របស់​ពួក​គេ​។ ខ្ញុំ​មិន​ព្យា​យាម​​​បញ្ជូន​បាល់​ទៅ​កាន់​កីឡាករ​បី ឬ​បួន​នាក់​ឡើយ ប៉ុន្តែ Neymar មាន​ឥរិយា​បថ​ទាំង​នោះ​។ កីឡាករ​គ្រប់​គ្នា​​ព្យា​យាម​សម្រប​ខ្លួន​ចំពោះ​អ្វី​ដែល​​​គ្រូ​ប​ង្វឹក​ស្នើ​ដល់​ពួក​គេ​»​​។ ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ៕