តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?

មនុស្សគ្រប់រូបគេចមិនផុតពីសេចក្តីស្លាប់នោះឡើយ ព្រោះនេះគឺជាច្បាស់របស់ធម្មជាតិដែលបានតាក់តែងមក។ ប៉ុន្តែតើអ្នកដឹងទេថា បន្ទាប់ពីការស្លាប់នឹងមានរឿង​អ្វីកកើតឡើង​ចំពោះរាងកាយ?
 
តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?
បន្ទាប់ពីបេះដូងឈប់ដើរ ខ្លួនប្រាណចាប់ផ្តើម​ស្អុយរលួយបន្តិចម្តងៗ ប្រសិនបើគ្មានវិធានការចាក់បារ៉ត ឬ​ក្លាសេដោយប្រើទឹកកកទេនោះ។ ហើយខាងក្រោម​នេះគឺជា​ការ​ពន្យល់​លម្អិត​​អំពីដំណើរការនេះ៖
ក្នុងរយៈពេលពីរបីវិនាទី៖ សកម្មភាពនឹងរុញច្រានទៅខួរក្បាល បន្ទាប់មកនឹងត្រូវបានបញ្ឈប់។ សីតុណ្ហភាពរាងកាយ​ចាប់ផ្តើមធ្លាក់ចុះជាលំដាប់ប្រមាណជា ១.៦ 1.6 Degrees Fahrenheit ក្នុង​មួយ​ម៉ោង រហូតដល់ត្រជាក់។
ក្នុងពេលប៉ុន្មាននាទី៖ កោសិកានឹងចាប់ផ្តើមស្លាប់បណ្តើរៗពីព្រោះកង្វះអុកស៊ីសែន បន្ទាប់មកវាចាប់ផ្តើមដាច់ និងធ្លាយ ហើយ​ភាពហើម​នឹងចាប់ផ្តើម​កើតមាន​ឡើយ​បន្តិច​ម្តងៗ។
ក្នុងពេលច្រើនម៉ោង៖ ជាតិកាល់ស្យូមដែលមាននៅក្នុងសាច់ដុំចាប់ផ្តើមបង្កទៅជារឹង និងរលាកកកិតនៅពេលដែលការស្លាប់បាន​ប្រមាណជា ៣៦ម៉ោង។ ទីបំផុតសាច់ដុំចាប់ផ្តើម​រីក បណ្តោលឲ្យរាងសាកសព្វបញ្ចេញកាកសំណល់ និងហៀរទឹករងៃចេញមក។
ក្នុងពេលពីរបីថ្ងៃ៖ សាកសព្វចាប់ផ្តើមហើមឡើងពណ៌ខៀវ ព្រោះអង់ស៊ីមនៅខាងក្នុងចាប់ផ្តើមរំលាយ​សរីរាង្គខ្លួនឯងជំនួយដល់បាក់តេរី ហើយ​ធ្វើឲ្យមាន​ក្លិនមិនល្អភាយ​ចេញ​មក។
ក្នុងពេលប៉ុន្មានសប្តាហ៍៖ ដង្ហូវ និងពពួកស្អិតជាច្រើនចាប់ផ្តើមស៊ីសាកសព្វ។ ដង្ហូវប្រភេទនេះអាចរំលាយសាកសព្វប្រហែលជា ៦០%ក្នុងពេល​មួយសប្តាហ៍។ សាកសព្វ​នឹង​ប្រែ​ទៅ​ជា​ពណ៌​ស្វាយ ហើយប្រែទៅជា​ពណ៌ខ្មៅនៅពេលដែលបាក់តេរិ​បន្តការរំលាយ។
ក្នុងពេលច្រើនខែ៖ ប្រសិនបើសីតុណ្ហភាព​សាកសព្វ​នៅ ១០ អង្សាសេ វាត្រូវចំណោយពេលប្រហែលជា ៤ខែក្នុងការបំបែកជាលិកាទន់ៗ ហើយទីបំផុតនៅតែលលាដ៍ក្បាល​ប៉ុណ្ណោះ​​ដែលអាចរក្សាទ្រងទ្រាយបាន៕
ដោយ៖ មង្គលការ
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?