​បណ្តឹងឧទ្ធរណ៍​របស់​លោក ហុង សុខ​ហួរ តុលាការ​បើកសវនាកា​រ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះតុលាការ​នឹង​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​។ បណ្តឹងឧទ្ធរណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហុង សុខ​ហួរ ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការក្រុង​ដែល​មិន​អនុញ្ញាតឱ្យ​លោក​នៅក្រៅ​ឃុំ​។​

​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា លោក ហុង សុខ​ហួរ មិនត្រូវ​បាន​គេ​នាំខ្លួន​ចូលក្នុង​សវនាការ​ទេ គឺ​មានតែ​តំណាង​មេធាវី​របស់គាត់​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់ ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

​បណ្តឹងឧទ្ធរណ៍​របស់​លោក ហុង សុខ​ហួរ តុលាការ​បើកសវនាកា​រ​ព្រឹក​នេះ​