ក្រុម​ជម្រើស​ជាតិ​៤២​​នាក់ ទទួល​បាន​ប្រាក់​ម្នាក់​ៗ១​លានរៀល ពី​ ប្រធាន​ FFC ក្រោយ​ឈ្នះ​ប៊្រុយណេ

ក្រុម​ជម្រើស​ជាតិ​៤២​​នាក់ ទទួល​បាន​ប្រាក់​ម្នាក់​ៗ១​លានរៀល ពី​ ប្រធាន​ FFC ក្រោយ​ឈ្នះ​ប៊្រុយណេ

លោក សៅ សុខា ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ផ្ដល់​ប្រាក់​​លើក​ទឹក​ចិត្ត​ដល់​​​កីឡាករ​​​ និង​ក្រុម​ការងារ​របស់​ជម្រើស​ជាតិ​កម្ពុជា​សរុប​​ចំនួន ៤២​លាន​រៀល​ ក្រោយ​​ម្ចាស់​ផ្ទះ​ប្រកួត​ឈ្នះ​ប្រ៊ុយណេ​ ៦​-​១​កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​។

 

ក្រុម​ជម្រើស​ជាតិ​៤២​​នាក់ ទទួល​បាន​ប្រាក់​ម្នាក់​ៗ១​លានរៀល ពី​ ប្រធាន​ FFC ក្រោយ​ឈ្នះ​ប៊្រុយណេ
លោក សៅសុខា

 

​លោក សៅ សុខា បាន​ឲ្យ​ដឹង​​ថា ​​​ក្រុម​ការងារ​ទាំង​​អស់​​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​រួមមាន​​ប្រធាន​ប្រតិភូ​ ​គ្រួ​បង្វឹក​ គ្រូ​ជំនួយ​ អ្នក​ចាត់​ការ​ទូទៅ​ គ្រូ​​ពេទ្យ​ និង​កីឡាករ​​ទាំង​អស់​​​មាន​ចំនួន​សរុប៤២នាក់​លោក នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ម្នាក់​​​១លាន​រៀល ដែល​គិត​ជា​ចំនួន​ទឹក​ប្រាក់​​សរុប​ ៤២​លាន​រៀល​​។ ប្រាក់​រង្វាន់​នេះ​មិន​មែន​ផ្ដល់​​ដោយ​សារ​ការ​​ឈ្នះ​របស់​កម្ពុជា​ទៅ​លើ​ប្រ៊ុយណេ​​មួយ​ប្រកួត​នេះ​ឡើយ គឺ​​​លើក​ទឹក​ចិត្ត​​ដោយ​សារ​​លោក​មើល​ឃើញ​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​លេង​អស់​ពី​សមត្ថភាព​គ្រប់​ការ​ប្រកួត​កន្លង​មក។

 

ក្រុម​ជម្រើស​ជាតិ​៤២​​នាក់ ទទួល​បាន​ប្រាក់​ម្នាក់​ៗ១​លានរៀល ពី​ ប្រធាន​ FFC ក្រោយ​ឈ្នះ​ប៊្រុយណេ

 

​​ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា ​ក្រោយ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​នេះ​រួច​ហើយ កីឡាករ​ និង​ក្រុម​ការងារ​​របស់​​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​​ត្រូវ​តែ​ខំ​ប្រឹងប្រែង​​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​យក​ជ័យជម្នះ​​លើ​ប្រទេស​ផ្សេង​ៗ ​​ក្នុង​កម្ម​វិធី​​ប្រកួត​ធំ​ៗ លើ​ឆាក​អន្តរជាតិ​ មិន​ថា​ប្រកួត​មិត្ត​ភាព​ និង​ប្រកួត​ដទៃ​ទៀត។ បើ​គិត​មក​ដល់​​ពេល​នេះ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​​តម្លៃ​នៃ​​បាល់​ទាត់​ បើ​ទោះ​បី​​កម្ពុជា​ឈ្នះ​ ឬមួយ​ចាញ់​ក៏​អ្នក​គាំទ្រ​​នៅ​តែ​ចូល​រួម​ទស្សនា​ការ​ប្រកួត​រហូត​ដល់​ចប់​៕

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​