Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​តែត​នៅ​នាទី​៧៩ ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United យក​ឈ្នះ​លើ​ក្រុម​រុស្សី CSKA Moscow ​១-០ នៅ​ Old Trafford ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​យប់​មិញ និង​ជួយ​ឲ្យ​ Man Utd ឡើង​ឈរ​កំពូល​តារាង​ពូល​ B។

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

​១​គ្រាប់ នៃ​ការ​តែត​របស់​ Rooney នេះ គឺជា​គ្រាប់​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ក្នុង​រយៈ​ពេល​៤០៤​នាទី​នៅ​លើ​ទីលាន​ បន្ទាប់​ពី​ស្មើ​ ០-០ ៣​ប្រកួត​មុន។ យ៉ាងណា លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​បិសាច​ក្រហម កក់​ក្ដៅ​គ្រាន់​ហើយ ​ដើម្បី​បន្ត​សង្ឃឹម​ឡើង​វគ្គ​១៦​ក្រុម​បន្ត ខណៈ​ដែល​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត។

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

​ចំណែក​ឯ​ក្រុម​មេឃ​ខៀវ​ Manchester City វិញ ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ បន្ទាប់​ពី​បំបាក់​ Sevilla ដល់​ក្នុង​ដី​នៅ​ប្រទេស​អេស្ប៉ាញ ៣-១។ ៣​គ្រាប់​របស់​ Man City គឺ​រក​​បាន​ដោយ​ Raheem Sterling នាទី​៨, Fernandinho នាទី​១១ និង​ Wilfried Bony នាទី​៣៦ ខណៈ​ដែល​ Benoit Tremoulinas ​តែត​ឲ្យ​ម្ចាស់​ផ្ទះ​១​គ្រាប់​ នៅ​នាទី​២៥។

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

ពូល​ D  នេះ Sevilla ​ក៏​នៅ​មាន​ឱកាស​តាម​ពិន្ទុ​ស្មើ​ក្រុម​ Man City ដែរ​ ប្រសិន​បើ​ឈ្នះ២ប្រកួតចុងក្រោយ ហើយ Man City ចាញ់ទាំង២ប្រកួត ប៉ុន្តែ​ដោយសារ​ ​គេ​គិត​ head-to-head ​ហើយ​ Sevilla បាន​ចាញ់​​មេឃ​ខៀវ ទាំង​២​ជើង​រួច​ហើយ ដូច្នេះ​ទើប​ Man City អាច​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ ដោយ​ស្វ័យ​ប្រវត្តិ បើទោះជាក្នុងករណី Sevilla តាមស្មើពិន្ទុក៏ដោយ។

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

Man Utd ស៊ី​ CSKA ឡើង​កំពូល​តារាង ឯ​ Man City ឡើង​វគ្គ​១៦​ក្រុម

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

-ចុចអាន៖ Real បាញ់​​ PSG ១​គ្រាប់ ឡើង​ទៅ​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc