អន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាល

រុស្ស៊ី៖ ពិតជាគួរឲ្យ អាណិតកូនស្រីតូចម្នាក់នេះណាស់ មានមុខមាត់ស្អាតបាត គួរឲ្យស្រឡាញ់បែបនេះ មិនគួរណាអកុសល កើតមកមានបេះដូង នៅខាងក្រៅទ្រូងអញ្ចឹងសោះ ។

អន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាល

ក្មេងស្រីតូច អាយុ៦ឆ្នាំ មានឈ្មោះថា Virsaviya ដែលមានបេះដូង ស្ថិតនៅខាងក្រៅទ្រូងរបស់នាងតាំងពីកំណើតម៉្លេះនោះ បានចាកចេញពីប្រទេសរុស្ស៊ី ទៅកាន់សហរដ្ឋអាមេរិក ក្នុងសង្ឃឹមថា នឹងអាចស្វែងរកការព្យាបាលវះកាត់នៅទីនោះបាន ។

យោងទៅតាមរូបថត ដែលម្តាយរបស់នាង បានបង្ហោះនៅក្នុងបណ្តាញអ៊ីនធឺណេត ឃើញថា បេះដូងរបស់នាង ដែលមានទំហំប្រហែលប៉ុនកណ្តាប់ដៃ គឺស្ថិតនៅខាងក្រៅទ្រូងរបស់នាងតែម្តង ពោលគឺយើងអាចមើលឃើញ បេះដូងរបស់នាងលោត ជាមួយនឹងស្រទាប់ស្បែកស្តើង ដើម្បីការពារវា តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌបែបនេះ គឺកម្រកើតមានណាស់ ដែលយើងអាចនិយាយបានថា តិចជាងមួយករណីផង ក្នុងចំណោមកំណើតចំនួន១លាន ។ យ៉ាងណាមិញ មន្ទីរពេទ្យទាំងឡាយ នៅជុំវិញពិភពលោក បានបដិសេធសំណើរវះកាត់បេះដូងរបស់នាង ដោយហេតុថា វាមានភាពគ្រោះថ្នាក់និងហានីភ័យខ្ពស់ ។

អន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាល

ម្តាយរបស់នាង បានប្រាប់ឲ្យដឹងថា នៅខណៈពេលថ្មីៗនេះ ម្តាយកូនទាំងពីររូប បានធ្វើដំណើរទៅកាន់ទីក្រុង Boston ប៉ុន្តែមន្ទីរពេទ្យកុមារនៅទីនោះ មិនអាចធ្វើការវះកាត់បានទេ ពីព្រោះសំពាធឈាមរបស់នាងខ្ពស់ពេក ។ ដូច្នេះ ពួកគេក៏បន្តដំណើរសំដៅទៅ Hollywood រដ្ឋកាលីហ្វញ៉ា ដើម្បីបន្តស្វែងរកលទ្ធភាពវេជ្ជសាស្រ្ត បញ្ចុះសំពាធឈាមរបស់នាង មកត្រឹមកំរិតសមល្មម សម្រាប់ការវះកាត់បេះដូងរបស់នាង ។

ថ្វីត្បិតតែនាងមានសភាពបែបនេះ នាង Virsaviya បាននិយាយជាមួយនឹងទឹកមុខស្រស់ស្រាយថា រូបនាងចូលចិត្តរាំ គូររូប ដូចជារូបព្រះយ៉េស៊ូ ទេពអប្សរ ឬសត្វសេះណាស់។ នាងតូចគួរឲ្យអាណិតនេះ បានបន្តទៀតថា “បេះដូងរបស់ខ្ញុំ គឺនៅទីនេះ ។ វានៅខាងក្រៅទ្រូងរបស់ខ្ញុំ ហើយខ្ញុំពិតជាស្រឡាញ់អ្នកម៉ាក់របស់ខ្ញុំណាស់ ។ គាត់តែងតែប៉ះបេះដូងរបស់ខ្ញុំ ពីព្រោះគាត់ចូលចិត្តវា” ។ ទោះបីជាយ៉ាងណាក៏ដោយ រូបនាងត្រូវបានគេរំពឹងថា នឹងត្រូវឆ្លងកាត់ ការវះកាត់ដែលមានលក្ខណៈស្មុគស្មាញច្រើន ដើម្បីឲ្យបានជាសះស្បើយពីសភាពបែបនេះ ។

តែជាសំណាងយ៉ាងក្រៃលែងរបស់នាង ដែលនាងមានអ្នកម្តាយ ដែលស្រឡាញ់ថ្នាក់ថ្នមនាង បានយ៉ាងល្អជាទីបំផុត ។ លើសពីនេះទៅទៀត គាត់បានប្រមូលរូបថតទាំងអស់ ក្នុងកុមារភាពរបស់កូនស្រីតូច ដែលចូលចិត្តតារាចំរៀង Beyonce ត្រីដូហ្វ៊ីន សុនខ និងសត្វសេះ របស់ខ្លួន ដាក់ក្នុងប្រព័ន្ធបណ្តាញ អ៊ីនស្តាហ្គ្រាម (Instagram) របស់គាត់ផងដែរ ៕

អន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាលអន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាលអន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាលអន្និចា ក្មេងស្រី មានបេះដូង នៅក្រៅទ្រូង ស្វែករកការព្យាបាល

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត