[ព័ត៌មាន] មុខងារប៉ះសង្កត់ Force Touch នឹងមាននៅលើ ឃីប៊ត របស់ Apple

[ព័ត៌មាន] មុខងារប៉ះសង្កត់ Force Touch នឹងមាននៅលើ ឃីប៊ត របស់ Apple
ក្រុមហ៊ុន Apple ថ្ងៃេនះ ត្រូវបាន គេប្រគល់ជូន ប៉ាតង់កម្មសិទ្ធិបញ្ញា មុខងារ Force Touch សំរាប់ប្រើនៅលើ ឃីប៊ត។ ប៉ាតង់នេះ បានស្នើសុំ កាលពីថ្ងៃទី 28 កញ្ញា ឆ្នាំ 2012 មកម៉្លេះ ទាក់ទងនឹង “ឃីប៊តចល័ត ដែលស្រាលហើយស្តើងបំផុត”។ ឃីប៊តនេះ នឹងមាន តួឃីវាយ ដែលមានបង្កប់ សិុនស័រ ដែលអាច វាស់កំលាំងសង្កត់ ហើយអាចបែងចែកដឹង រវាង ការវាយសង្កត់ ឬការដាក់ម្រាម ប៉ះពីលើឃី… ស្រដៀងនឹងមុខងារ Force Touch នៅលើ Apple Watch និង 3D Touch នៅលើ iPhone 6s ដែរ តែទាស់ត្រង់ មួយនៅលើ តួឃីប៊ត និងមួយទៀត នៅលើអេក្រង់ ប៉ុណ្ណោះ។ នៅពេល មានការវាយសង្កត់ នោះតួឃី នឹងមានប្រតិកម្មតបផ្សេងៗគ្នា អាស្រ័យលើ កំលាំងសង្កត់។

ជាមួយនឹង បច្ចេកវិទ្យានេះ Apple អាចបង្កើត ឃីប៊តមួយ ដែលកាន់តែស្តើង ជាង ឃីប៊តធម្មតា ហើយថែមទាំងអាច បន្ថែមមុខងារផ្សេងៗ នៅលើ ឃីប៊ត អាស្រ័យលើ កំលាំងសង្កត់ នៅលើ ឃីប៊ត ទៀតផង។ យើង អាចនឹងឃើញ ឃីប៊តថ្មីនេះ សំរាប់ ម៉ាសីុន Mac ឬ iPad ក្នុងពេលឆាប់ៗនេះ មិនខាន ដោយយោងទៅលើ ប្រជាប្រិយភាព របស់ មុខងារ 3D Touch នៅលើ iPhone 6s៕
[ព័ត៌មាន] មុខងារប៉ះសង្កត់ Force Touch នឹងមាននៅលើ ឃីប៊ត របស់ Appleប្រភព: PatentlyApple» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] មុខងារប៉ះសង្កត់ Force Touch នឹងមាននៅលើ ឃីប៊ត របស់ Apple已关闭评论
  • 883 views
  • Hide Sidebar
    A+
Publish on:2015/11/04  Category:apple-ios