នគរបាល ស្រុកបវេល ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទ លួចកាច់សោរក យកម៉ូតូ

បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកបវេល បានឃាត់ខ្លួន ចោរលួចកាច់ក ម៉ូតូ ២នាក់ កាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិក្បាលស្ពាន ឃុំល្វាស្រុកបវេល រួចកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅចំណុចភូមិក្បាលស្ពាន ឃុំល្វាស្រុកបវេល មានករណីចោរ២នាក់ បានធ្វើសកម្មភាព កាច់សោរក ម៉ូតូ របស់ជនរងគ្រោះយកទៅបាត់ ។ ក្រោយមកជនរងគ្រោះ បានប្តឹងទៅសមត្ថកិច្ចឲ្យអន្តរាគមន៍ បន្ទាប់ពីបានទទួល ពាក្យបណ្តឹង ហើយសមត្ថកិច្ច បានចុះស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន២នាក់ រួចនាំយកមក សាកសួរ ។ ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ទី១ ឈ្មោះ សុខ វឿន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ទី២-ឈ្មោះ គ្រី ភាព ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្ត បាត់ដំបង បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូ របស់ជនរងគ្រោះ ឈ្មោះមី សូនាថ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ យកម៉ូតូធុន C125 ស៊េរីឆ្នាំ២០១០ ដែលជនរងគ្រោះទុកចោលនៅមុខផ្ទះ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់សោរក ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ រួច ហើយ ។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ឲ្យទៅម្ចាស់ដើមវិញហើយ ៕

នគរបាល ស្រុកបវេល ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទ លួចកាច់សោរក យកម៉ូតូ