អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី

អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី

អាជ្ញាធរ​អេហ្ស៊ីប​បាន​​ឲ្យ​ដឹង​ថា គ្មាន​សញ្ញាណ​​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា​​យន្តហោះ​​ធ្លាក់​​នៅ​​តំបន់​វាល​ខ្សាច់ Sinai ​អេហ្ស៊ីប បាន​គាំង​ខូច​​លើ​អាកាសក្នុងពេល​ហោះ​ហើរ ​ដូច​មន្ត្រី​រុស្ស៊ី​​ម្នាក់​បាន​អះអាង​​នោះ​ទេ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​​ខាង​អាជ្ញាធរ​អេហ្ស៊ីប ចុះ​ស្រាវ​ជ្រាវ​ព័ត៌មាន​​ឡើង​វិញ​​ទាក់ទង​​បញ្ហា​សុវត្ថិភាព​យន្តហោះ​ Airbus A321 មុន​ពេល​​ហោះ​ចេញ​ដំណើរ។

 

អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី
 

ក្រសួង​អាកាសចរ​ស៊ីវិល​អេហ្ស៊ីប​បាន​​​​បញ្ជាក់​ថា​ការ​លើក​ឡើង​​របស់​មន្ត្រី​រុស្ស៊ី​​គឺ​ខុស។ ខាង​អាជ្ញាធរ​អេហ្ស៊ីប​​បាន​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​បញ្ជាក់​​​ទាក់​ទង​នឹង​បញ្ហា​សុវត្ថិភាព​យន្តហោះ Airbus A321។ ក្នុង​នោះ អាជ្ញាធរ​បាន​សាក​សួរ​ព័ត៌មាន​រាប់​ទាំង​បុគ្គលិក​ផ្នែក​ផ្គត់​ផ្គង់​​អាហារ​​​ដាក់​លើ​យន្តហោះ ​​Airbus A321 ​​មុន​ពេល​ចេញ​ដំណើរ​ផង​ដែរ។

 

ចំពោះ​ការ​ធ្លាក់​​យន្តហោះ Airbus A321 ដែល​បែក​ជា​បំណែក​ចេញ​ពី​គ្នា​​​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​ ៥១,៧ គីឡូម៉ែត្រ​ការ៉េ​​នោះ មាន​​ការ​​ស្រាវជ្រាវ​​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​​ជា​សញ្ញាណ​ថា​មូល​ហេតុ​នៃ​ការ​ធ្លាក់​គឺ​មិន​មែន​មក​ពី​បញ្ហា​បច្ចេកទេស​ក្នុង​យន្តហោះ​នោះ​ទេ។ បន្ថែម​ពី​នេះ​ អ្នក​ជំនាញ​ក៏​​នឹង​​ពិនិត្យ​ផ្នែក​​ធុង​សាំង​យន្តហោះ​ ដើម្បី​​សិក្សា ​​និង​​កំណត់​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ Airbus A321​ នោះ។ ​​​

 

អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី
 

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ប្រេង​អេហ្ស៊ីប​ Misr Petroleum ដែល​បាន​ផ្គត់ផ្គង់​ប្រេង​​លើ​យន្តហោះ Airbus A321 បាន​បញ្ជាក់​ទៅ​ទី​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ Tass នឹង​​ឲ្យ​អ្នក​ជំនាញ​ខាង​ប្រេង​ ពី​ក្រុមហ៊ុន​អង់គ្លេស​​ BP (British Petroleum ) ដើម្បី​ពិនិត្យ​មើល​ប្រេង​ ដើម្បី​បញ្ជាក់​ពី​បញ្ហា​ខាង​លើ​ផង​ដែរ។ ចំណែក​ការ​សិក្សា​លើ​ប្រអប់​ខ្មៅ​ពី​អ្នក​ជំនាញ​​គឺ​​កំពុង​ដំណើរ​ការ។

 

យន្តហោះ Airbus A321 ដែល​ដឹក​អ្នក​ដំណើរ​សរុប​២២៤​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​អ្នក​ដំណើរ​រុស្ស៊ី​ បាន​ហោះ​ពី​​​សួន​កម្សាន្ត Red Sea ឆ្ពោះ​ទៅ​ប្រទេស​រុស្ស៊ី។ ក្រោយ​ដាច់​ការ​ទាក់​ទង​​​​ត្រឹម​រយៈ​ពេល​២៣​នាទី​បន្ទាប់​ពី​​ចេញ​​ដំណើរ​ យន្ត​ហោះ​បាន​ធ្លាក់ នៅ​​តំបន់​វាល​ខ្សាច់ Sinai ​អេហ្ស៊ីប ហើយ​មនុស្ស​ទាំង​អស់​បាន​បាត់​បង់​ជីវិត៕

អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី
 

អាជ្ញាធរ​អេហ្ស៊ីប៖ ​យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​​ មិន​មែន​​គាំង​ខូច​​លើ​​​អាកាស​​ដូច​ការ​អះអាង​របស់​មន្រ្ដីរុស្សី
 

ចុចអាន៖ មន្ត្រី​រុស្ស៊ី​៖ ​​យន្ត​ហោះ​​​​ធ្លាក់​នៅ​អេហ្ស៊ីប​​​សម្លាប់​មនុស្ស​២២៤​នាក់​​ ដោយ​សារ​គាំង​ខូច​ក្នុង​លំហ​អាកាស​

ចុចអាន៖ ISIS អះអាង​ថា​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើររុស្ស៊ី ​សម្លាប់​មនុស្ស​២២៤​នាក់នៅ​អេហ្ស៊ីប

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail
​​​​​​​​​​​​​​​​​​​​