ឆ្នាំ​កំណើត​អ្នក​ជា​គូ​ព្រេង​នឹង​ឆ្នាំ​មួយ​ណា?


ឆ្នាំ​កំណើត​អ្នក​ជា​គូ​ព្រេង​នឹង​ឆ្នាំ​មួយ​ណា?

ការ​រើស​ឆ្នាំ​ឲ្យ​ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​ខ្លួន ប្រជាជន​ខ្មែរ​តែង​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​ក្រោយ​រៀប​ការ​រួច​រស់​នៅ​បាន​សុខ​នឹង​គ្នា​ដល់​ចាស់​កោង​ខ្នង។

 
Sabay សូម​បង្ហាញ​ជូន​នូវ​ឆ្នាំ​មួយ​ចំនួន​ដែល​ទស្សន៍ទាយ​ដោយ​ព្រះសង្ឃ​ព្រះ​នាម ចិត្រា ប្រចាំ​វត្ត​កម្សាន្ត​ក្នុង​រាជ​ធា​នី​ភ្នំពេញ អំ​ពី​ឆ្នាំ​ដែល​ជា​គូ​ល្អ មធ្យម និង​គួរ​ចៀស​វាង។

 

ឆ្នាំ​កំណើត​អ្នក​ជា​គូ​ព្រេង​នឹង​ឆ្នាំ​មួយ​ណា?

រូបតំណាង

 

 

= បុរស​ឆ្នាំ​វក​ជា​គូ​ល្អ​ជាមួយ​ឆ្នាំ ៖ ថោះ មមែ កុរ
 
​@ វក+មមែ : (ប្រុស​ដែក+ ស្រី​មាស) : ​ចេះ​យោគយល់​គ្នា។ រស់​នៅ​ជាមួយ​គ្នា ចេះ​ស្រលាញ់​គ្នា ស្គាល់​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក។
សម្បត្តិ: ប្រុស​ប្រាក់+ស្រី​ប្រាក់ (មាន​បាន​ដោយ​សារ​នារី ព្រោះ​នារី​ចេះ​ទុក​ដាក់​ទ្រព្យសម្បត្តិ)។

 
@ ប្រុស​វក+ស្រី​ថោះ : (ប្រុស​ដែក + ស្រី​ឈើ)​ : ល្អ តែ​ច្រើន​ទាស់​សំ​ដី​គ្នា​បន្តិច លុះ​យូរ​ទៅ​ទើប​ល្អ។
សម្បត្តិ : ប្រុស​ប្រាក់ + ស្រី​ប្រាក់ (រក​ស៊ី​មាន​បាន អាយុ​កាន់​តែ​ច្រើន​កាន់​តែ​មាន តែ​ពិបាក​ដំបូង​បន្តិច) ។

 
@ ប្រុស​វក+ស្រី​កុរ : (ប្រុស​ដែក+ស្រី​ទឹក) : ​ចេះ​យោគ​យល់​គ្នា អាច​ជួយ​យោង​គ្នា​ទៅ​វិញ​ទៅ​មក​បាន តែ​ការ​រក​ស៊ី​ដោយ​រៀង​ខ្លួន។
សម្បត្តិ: ប្រុស​ប្រាក់ + ស្រី​ប្រាក់ (ប្រឹង​រក​ស៊ី​ពូកែ​ដូច​គ្នា ការ​រក​ស៊ី​មាន​បាន)។

 
​ល្អ​បង្គួរ៖ រោង ជូត ឆ្លូវ រកា វក
មធ្យម៖ ខាល ច
មិន​ល្អ៖ មមី ម្សាញ់។

 
= បុរស​ឆ្នាំ​ជូត​​ជា​គូ​ល្អ​ជាមួយ​ឆ្នាំ ៖ មមែ ខាល កុរ ច

@ ប្រុស​ជូត+ស្រី​មមែ : (ប្រុស​ទឹក+ស្រី​មាស) = ល្អ​ណាស់​នៅ​ជាមួយ​គ្នា​មាន​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត ស្រលាញ់​គ្នា​ដល់​ចាស់។
សម្បត្តិ : សម្បត្តិ​ទេព្ដា (មនុស្ស​ស្រី​ស្រណុក តែ​ខាង​ប្រុស​នឿយ​ក្នុង​ការ​រក​ស៊ី)

 

@ ប្រុស​ជូត+ស្រី​ខាល : (ប្រុស​ទឹក+ស្រី​ឈើ) = ល្អ​ចម្រុង​ចម្រើន អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ការ​រក​ស៊ី​ច្រើន​ដោយ​រៀង​ខ្លួន។ ការ​ស្នេហា​មាន​ដោយ​ពេល ច្រើន​មិន​សូវ​បាន​នៅ​ជិត​ដិត​នឹង​គ្នា។
សម្បត្តិ : ទ្រព្យ​សម្បត្តិ​មធ្យម

 

@ ប្រុស​ជូត+ស្រី​ច : (ប្រុស​ទឹក+ស្រី​មាស) : គូជីវិត​ម៉ឺន​ឆ្នាំ។ ល្អ​ណាស់​មាន​ចិត្ត​ស្រប​គ្នា រហ័ស​ដូច​គ្នា ស្នេហា​មាន​ស្ថិរភាព​តែ​ច្រើន​ប្រកាន់​តួនាទី​ខ្ពស់​រៀង​ខ្លួន។
សម្បត្តិ: ប្រុស​ប្រាក់+ស្រី​មាស (ពូកែ​រក​ដូច​គ្នា​ទាំង​បុរស​និង​នារី រក​ស៊ី​កាន់​តែ​ធំ​រក​បាន​កាន់​តែ​ច្រើន)

 

@ ប្រុស​ជូត+ស្រី​កុរ : (ប្រុស​ទឹក+ស្រី​ទឹក) : ល្អ​ណាស់ គូរ​ជីវិត​ម៉ឺន​ឆ្នាំ អាច​ថែរក្សា​គ្នា​បាន មាន​ទ្រព្យ​សម្បត្តិ​បរិបូរណ៍ អ្នក​ផង​ស្រលាញ់ រាប់​អាន​ច្រើន តែ​ច្រើន​មាន​ទុក្ខ​ម្ដង​ៗ។
សម្បត្តិ: ប្រុស​ប្រាក់+ស្រី​ប្រាក់ (ការ​រក​ស៊ី​មាន​បាន ព្រោះ​ទាំង​នារី​និង​បុរស​ពូកែ​រក​ដូច​គ្នា)។

 

ល្អ​បង្គួរ៖ រោង វក ឆ្លូវ រកា
មធ្យម៖ ជូត
មិន​ល្អ៖ ជូត។

 

ឆ្នាំ​កំណើត​អ្នក​ជា​គូ​ព្រេង​នឹង​ឆ្នាំ​មួយ​ណា?

រូបតំណាង

 
= បុរស​ឆ្នាំ​រោង​ជា​គូល្អ​ជាមួយ​ឆ្នាំ ៖ មមែ កុរ ថោះ
 

@ ប្រុស​រោង+ស្រី​ថោះ : (ប្រុស​មាស + ស្រី​ឈើ) : ល្អ​ណាស់ ចម្រុង​ចម្រើន។ ល្អ​រស់​នៅ​ជា​មួយ​​គ្នា​មាន​ទឹក​ចិត្ត​ស្រប​គ្នា សំបូរ​ទ្រព្យ​ធន មាន​ភក្ដីភាព​ស្មោះ​នឹង​គ្នា។
សម្បត្តិ: ប្រុស​ប្រាក់+ស្រី​ប្រាក់ (ការ​រក​ស៊ី​មាន​បាន)។

 

@ ប្រុស​រោង+ស្រី​មមែ : (ប្រុស​មាស+ស្រី​មាស) : ល្អ​ចេះ​ស្រលាញ់​គ្នា អាណិត​គ្នា។ ទ្រព្យ​សម្បត្តិ​ជា​បង្គួរ លុះ​យូរ​ទៅ​ទើប​បាន​ល្អ​តែ​ច្រើន​មាន​ទុក្ខ​ម្ដង​ៗ។
សម្បត្តិ : ប្រុស​ខ្សាច់ + ស្រី​ខ្សាច់ ​(ការ​រក​ស៊ី​មាន​បាន)។

 

@ ប្រុស​រោង+ស្រី​កុរ : (ប្រុស​មាស + ស្រី​ទឹក) : ល្អ​មាន​សេចក្ដី​សុខ ចេះ​យោគយល់​គ្នា មាន​ភក្ដីភាព​ស្មោះ​ត្រង់​នឹង​គ្នា។
សម្បត្តិ : ប្រុស​ខ្សាច់+ស្រី​ប្រាក់ (ខាង​នារី​ចំណាប់​​ក្នុង​រក​ស៊ី )

 

ល្អ​បង្គួរ៖ មមី ខាល
មធ្យម៖ ឆ្លូវ ជូត វក រោង ម្សាញ់ រកា
មិន​ល្អ៖ ច។

 
= បុរស​ឆ្នាំ​មមែ​ជា​គូល្អ​ជាមួយ​ឆ្នាំ ៖ ជូត វក ម្សាញ់

 

@ ប្រុស​មមែ+ស្រី​ម្សាញ់: (ប្រុស​មាស+ ស្រី​ភ្លើង) : ល្អ​ណាស់ ចម្រុង​ចម្រើន(មាស​បាន​ល្អ​ដោយ​សារ​ភ្លើង) រស់​នៅ​ជាមួយ​គ្នា​សំបូរ​ទ្រព្យធន ទឹក​ចិត្ត​ចេះ​គោរព​អាណិត​អាសូរ​ដល់​គ្នា​នឹ​ង​គ្នា រក្សា​កេរ្តិ៍មរតក។ គង់​តាំង​ពី​មជ្ឈិម​កាល​ទៅ​សុខ​សប្បាយ​ជា​ដរាប។

សម្បត្តិ : ប្រុស​ខ្សាច់+ស្រី​ខ្លឹម (បុរស​ពូកែ​ទុក​ដាក់​ទ្រព្យសម្បត្តិ តែ​ខាង​នារី​រៀង​ចាយ​ធំ​បន្តិច ប៉ុន្តែ​មាន​បាន​ណាស់)។

 
@ ប្រុស​មមែ + ស្រី​ជូត (ប្រុស​មាស+ស្រី​ទឹក) ល្អ​ណាស់ ចម្រុងចម្រើន ចេះ​អាណិត​ស្រលាញ់​និង​គោរព​គ្នា សំបូរ​ទ្រព្យ​ធន។
សម្បត្តិ: ប្រុស​ខ្សាច់ +ស្រី​ខ្សាច់ (ខាង​នារី​ពូកែ​រក​ទុក​ដាក់ ដូច​សំណាប​យោង​ដី​ស្រី​យោង​បុរស)។

 

@ ប្រុស​មមែ+ ស្រី​វក : (ប្រុស​មាស+ស្រី​ដែក) ល្អ​រស់​នៅ​ជា​មួយ​គ្នា យោគយល់​ដល់​គ្នា ស្រលាញ់​គ្នា តែ​ច្រើន​ឭ​មាត់​ក បន្តិច។
សម្បត្តិ: ប្រុស​ខ្សាច់+ស្រី​ខ្សាច់ (ការ​រក​ស៊ី​មាន​បាន ទាំង​បុរស​នារី​ចំណាប់​ខាង​រក​ប្រាក់​ដូច​គ្នា)។

 
-ល្អ​បង្គួរ៖ រោង ឆ្លូវ កុរ រកា
-មធ្យម៖ ថោះ មមែ មមី
-មិន​ល្អ៖ ច ខាល។

 

 

សូមអាន ៖​   ទៅ​មើល​កុន​ជាមួយ​សង្សារ ស្រាប់​តែ​ដល់​ឈុត​អោប​ថើប មាន​អារម្មណ៍​ម៉េច?​

 

 

អត្ថបទ៖ លឹម សុ​នា