អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​


អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​បច្ចេកវិទ្យា​ Update ទំហំ​​​​អង្គ​ចងចាំ​ទូរសព្ទ​ iPhone ​​ដ៏​ពិសេស​មួយ​ដែល​​ធ្វើ​ឲ្យ​​កក្រើក​​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន។

 

អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​

 

ក្រុមហ៊ុន​ជួសជុល​ទូរសព្ទ​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​​បាន​អះអាង​ថា​​គេ​អាច​ Update អង្គ​ចងចាំ​របស់​ទូរសព្ទ​​ iPhone ពី​ទំហំ​ 16GB ទៅ​ ទំហំ​128GB បាន​ក្នុង​ពេល​តែ​មួយ​ម៉ោង​ និង​ចំណាយ​អស់​តែ​៩២​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ CCTV។

 

អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​

 

លោក​ Xu ​ជា​ម្ចាស់​ហាង​​​​ជួសជុល​ទូរសព្ទ​មួយកន្លែង​ក្នុង​ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ កាល​ពី​មុន​គេ​មិន​អាច​ Update អង្គ​ចងចាំ​បាន​នោះ​ទេ​ ដោយ​សារ​តែ​គេ​ត្រូវ​ Verified ​មេម៉ូរី​ Chip មុន​នឹង​ធ្វើ​ការ​ Activate។ តែ​មាន​មនុស្ស​ម្នាក់​បាន​​បង្កើត​នូវ​ឧបករណ៍​ពិសេស​មួយ​ដែល​អាច​ជួយ​ឲ្យ​ Activate ដោយ​ផ្ទាល់​បាន​ មិន​ចាំ​បាច់​ធ្វើ​ការ​ Verified ឡើយ​។ បន្ទាប់​មក​​គឺ​ការ​ប្ដូរ​នូវ​អង្គ​ចងចាំ​ដើម​ដោយ​ជំនួស​នូវ​អង្គ​ចងចាំ​ថ្មី​ ដែល​​ដំណើរ​ការ​នេះ​ត្រូវ​ការ​អ្នក​ជំនាញ​​បច្ចេកទេស​ដើម្បី​​ធ្វើ​ការ​ផ្សារ​អង្គ​ចងចាំ​​ឲ្យ​ជាប់​នឹង​​សៀគ្វី​ទូរសព្ទ។

 

បន្ទាប់​ពី​​បង្ហាញ​សេវាកម្ម​នេះ​បាន​រយៈ​ពេល​មួយ​សប្ដាហ៍​រួម​មក​​​ហាង​របស់​​គាត់​បាន​ Update ទូរសព្ទ​ iPhone ចំនួន​៧០​គ្រឿង​មក​ហើយ​ដោយ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ចំណែក​ខាង​ក្រុមហ៊ុន​ Apple ប្រចាំ​នៅ​ប្រទេស​ចិន​ឯ​នោះ​វិញ​ហាក់​មិន​​មាន​ប្រតិកម្ម​​អ្វី​ទៅ​នឹង​ព័ត៌មាន​មួយ​នេះ​ឡើយ។

 

​យ៉ាង​ណា​ក្ដី​​ប្រិយមិត្ត​ត្រូវ​ចាំ​ថា​ការ​ Update អង្គ​ចងចាំ​របស់​ iPhone រួម​ទាំង​ការ​ដោះ​គ្រឿង​បន្លាស់​របស់​​ទូរសព្ទ​ចេញ​​មាន​ន័យ​ថា​ iPhone របស់​អ្នក​នឹង​មិន​មាន​ការ​ធានា​ពី​ក្រុមហ៊ុន​ Apple ទៀត​នោះ​ទេ៕​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​


ចុច​អាន៖ ផលិតផល​ Apple ទាំង​នេះ​នឹង​ហួស​សម័យ​នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ​ហើយ

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CCTVNews
​​​​

នាំមកជូនដោយ

អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​