ដោយសារ​កាមេរ៉ា​សុវត្ថិភាព ចាប់​​​ចោរលួច​មាន់បាន​​​ម្នាក់

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៥ បន្ទាប់​ពី​លួច​មាន់​ជល់​មួយ​ក្បាល នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​នៅ ជំនាញ អាយុ​៣២​ឆ្នាំ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​រូប​នេះ​បាន​ចូល​ក្នុង​របង​ផ្ទះ​លួច​យក​មាន់​ជល់​មួយ​ក្បាល​របស់​ឈ្មោះ​ជូន សុខា អាយុ មាន​ទីលំនៅ​ក្នុង​ភូមិ​-​ឃុំ​ខាងលើ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ ។ ប៉ុន្តែ​ដោយសារ​ម្ចាស់ផ្ទះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ទើប​ឆែក​ឃើញ​សកម្មភាព​ជន​សង្ស័យ និង​បាន​ស្គាល់​អត្តសញ្ញាណ ហើយ​ក៏​ប្ដឹង​កងរាជអាវុធហត្ថ​ឱ្យ​ឃាត់ខ្លួន​តែ​ម្ដង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយសារ​ជនសង្ស័យ​ឈ្មោះ​នៅ ជំនាញ នេះ ជា​មុខសញ្ញា​ខាង​ដើរ​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ទើប​កម្លាំង​​ជំនាញ​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕