នាយក​ និង​បុគ្គ​លិក​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ស្ថាបនា​៤២​នាក់​ផ្តល់​ឈាម​ជូន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប

ខេត្ត​សៀម​រាប​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា នេះ នាយក នាយករង និង​បុគ្គលិក​គ្រឹះ​ស្ថា​ន‌មីក្រូហិរញ្ញវត្ថុ ស្ថាបនា​ចំនួន​៤២​នាក់​មកពី​តាម​បណ្តា​សាខា​នៃ​ខេត្តសៀមរាប​បាន​ស្ម័គ្រ​ចិត្ត​​ផ្តល់​ឈាម​ជូន​ដល់​មន្ទី​រពេទ្យ​បង្អែក​ខេត្តសៀមរាប​​​ម្នាក់​មួយ​កំប្លោក ដើម្បី​យក​ទៅប្រើប្រាស់​នៅក្នុង​មន្ទីរ​ខេត្ត​ទុក​ជួយ​ដល់​អ្នកគ្មាន​លទ្ធភាព​សម្រាប់​ទិញឈាម​៕