​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា ពីបទ រំលោភ​លើ​ទំនុកចិត្ត​

​កណ្តាល: កម្លាំង​ជំនាញ​នគរបាល ស្រុក​កោះធំ បាន​សហការ​ជាមួយ នគរបាល​ប៉ុស្តិ​សំពៅ​ពូន បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកណ្តាល ។​

​ការអនុវត្ត​ដីកា របស់​សាលាដំបូង បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត ១ រសៀល ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុ​កោះធំ ខេត្តកណ្តាល​។​

​ស្ត្រី​ដែល​ត្រូវបាន​កម្លាំង​អង្កេត និង​ស្រាវជ្រាវ​ចាប់ខ្លួន ឈ្មោះ​លុក លន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ  មុខរបរ​កសិករ ចោទ​ពីបទ រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០០៩ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយយោង​ដីកា​លេខ ២៤០ ដកប​ចខ ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៥ របស់​ចៅក្រម​ជំនុំជម្រះ លោក ហុក វ៉ាន់​ធី​ណា​។ ករណីនេះ នគរបាល​ស្រុក​កោះធំ កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ៕V​/S

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា ពីបទ រំលោភ​លើ​ទំនុកចិត្ត​

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា ពីបទ រំលោភ​លើ​ទំនុកចិត្ត​