​ស្លាប់​៤ របួសធ្ងន់​ស្រាល​២២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ វិច្ឆិកា​

ភ្នំពេញ: មនុស្ស​ចំនួន​៤​នាក់ បាន​ស្លាប់​(​ប្រុស​) អ្នករបួសធ្ងន់ ១៥​នាក់ (​ស្រី​៣​នាក់​), របួសស្រាល ៧​នាក់ (​ប្រុស​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១១ លើក ក្នុងនោះ​យប់ ៥​លើក កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​តាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​, និង​ថ្មើរជើង ២​នាក់​។​

​មូលហេតុ ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន មិន​គោរព​សិទ្ធិ ៥​លើក​, ល្មើស​ល្បឿន ៣​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, ស្រវឹង ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន​២០​នាក់​(​យប់​៧​នាក់​)​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់​ឲ្យ​ដឹងថា ក្នុងនោះ​មាន​រថយន្ត ដែល​ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ១.៤៤៩​គ្រឿង (​រថយន្ត​ធំ ៦៣៣​គ្រឿង​) ស្មើនឹង​១,៤៤៩​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៨៧៤​គ្រឿង ស្មើនឹង​៨៧៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៧៥​គ្រឿង ស្មើនឹង ៥៧៥​ករណី​។ ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៥៦៤​គ្រឿង​៕V/S

​ស្លាប់​៤ របួសធ្ងន់​ស្រាល​២២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ វិច្ឆិកា​