​អាជ្ញាធរ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ

ភ្នំពេញ: អាជ្ញាធរ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន ២ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី អាណ​តិ្ត​ទី​២ ដើម្បី​ដោះស្រាយ​នូវ​រាល់​សំណើ សំណូមពរ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ក្នុងការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ឆ្លង​តាម រយៈ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី នា​ថ្ងៃនេះ នឹង​ផ្តល់​ឲ្យ​ក្រុមប្រឹក្សា​រាជធានី នូវ​នីតិវិធី និង​ជា​ឧបករណ៍​មួយ សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ អភិបាលកិច្ច​ល្អ​របស់ ក្រុមប្រឹក្សា​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​ធានាថា ៖ ១) រាល់​បញ្ហា​អាទិភាព​របស់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវបាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយតប និង​២) គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​មូលដ្ឋាន ត្រូវបាន​រាប់បញ្ចូល ក្នុង​ដំណើរការ​អភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​។​

​លោក​បាន​បន្តថា រាល់​សំណើ សំណូមពរ ដែល​បងប្អូន​បានដាក់​ជូន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នាពេល​កន្លងមក គឺ​ក្រុមប្រឹក្សា​បាន​ចាត់​ឲ្យ​គណៈ​អភិបាល ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​សំណូមពរ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ថវិកា​អភិវឌ្ឍ របស់​រាជធានី ខណ្ឌ​នោះ ក្រុមប្រឹក្សា​រាជធានី បាន​ចាត់​ឲ្យ​មន្ទីរជំនាញ ពាក់ព័ន្ធ​ដាក់បញ្ចូល​ទៅក្នុង គម្រោង​កម្មវិធី​វិនិយោគ ៣ ឆ្នាំ​រំកិល របស់​រដ្ឋបាល​រាជធានី ខណ្ឌ ហើយនឹង​បាន​ដោះស្រាយ​ជូន ជា​បន្តបន្ទាប់ តាម​គម្រោង​ទាំងនោះ​។​

​លោក​បានលើកឡើង​បន្តថា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​គោលបំណង​ជំរុញ​នូវ​វប្បធម៌ នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព តាមបែប​ប្រជាធិបតេយ្យ ដោយ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់ នៅ​រៀងរាល់​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នីមួយៗ ហើយ​ក្នុងឱកាស​នោះ ក្រុមប្រឹក្សា​រាជធានី នឹងធ្វើ​ការ​៖១) ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ នូវ​សមិទ្ធផល ដែល​ក្រុមប្រឹក្សា​សម្រេចបាន កន្លងមក និង​បញ្ហា​ប្រឈម​នានា​។ ២)​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​អាទិភាព​នៃ​ការងារ​អភិវឌ្ឍ របស់​ក្រុមប្រឹក្សា សម្រាប់​ឆ្នាំ​ខាងមុខ​។ ៣)​ផ្តល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​លើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​។ ៤)​ទទួលយក​អនុសាសន៍ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​និង​ឆ្លើយតប​។

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​នេះ គឺជា​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​រាជធានី ជាមួយ​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​ស​ង្គា​ត់ ប្រជាពលរដ្ឋ តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ក្រុមប្រឹក្សា ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​ផ្តល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ រាជធានី​ភ្នំពេញ ប្រកបដោយ​ចីរភាព តម្លាភាព និង​ប្រសិទ្ធភាព​៕V​/S

​អាជ្ញាធរ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ

​អាជ្ញាធរ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ

​អាជ្ញាធរ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ

​អាជ្ញាធរ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​សំណើ សំណូមពរ បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ