លោក សម រង្ស៊ី ​និង កឹម សុខា ​កំពុងដឹកនំា​កិច្ចប្រជុំផ្ទៃក្នុងបក្ស

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីគណបក្សសង្គ្រោះជាតិ ( CNRP) ​បានបង្ហើបឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ ប្រធាននិងអនុប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី និង លោក ​កឹម សុខា​ កំពុងដឹកនំាកិច្ចប្រជុំផ្ទៃក្នុងបក្ស​នៅទីស្នាក់ការកណ្តាល​គណបក្សស្ថិតនៅក្នុង​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ។

យ៉ាងណាក៍ដោយ​ប្រភពមិនបានបញ្ជាក់ថាតើ​កិច្ចប្រជុំនាព្រឹកថ្ងៃទី០៤ វិច្ឆិកានេះ ​មានរបៀបវារៈសំខាន់ៗអ្វីនោះទេ​ ប៉ុន្តែបញ្ហាកម្តៅនយោបាយ​ និងវប្បធ៌មសន្ទនាអាច​ជាប្រធាន​​បទសំខាន់នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង​ដែលត្រូវយកមកពិភាក្សា​រកដំណោះស្រាយ ។