រឿងដែលស្ត្រីគួរធ្វើ និងមិនគួរធ្វើពេលមានផ្ទៃពោះ

ជាការ​ពិតណាស់ ពេល​មានផ្ទៃពោះ​ជាពេលវេលា​ពិសេសមួយ​នៅក្នុងឆាកជីវិត​របស់មនុស្សស្រី ប៉ុន្តែ​មាន​ទង្វើមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែស្វែងយល់ដើម្បីកុំឲ្យមាន​បញ្ហា​ដល់កូនក្នុងផ្ទៃ។ ខាងក្រោមនេះ​ជាគំនិតទូទៅ​ដែលស្ត្រីមានផ្ទៃពោះ​ត្រូវធ្វើ និង​ត្រូវចៀស​វាងក្នុង​កំឡុងពេលពរពោះ ៩ខែ៖
 
រឿងដែលស្ត្រីគួរធ្វើ និងមិនគួរធ្វើពេលមានផ្ទៃពោះ
ទី១ ត្រូវអនុវត្ត​ឲ្យបានទៀងទាត់​តាមការណែនាំ​របស់អ្នកជំនាញ។ ណាត់ជួប​ជាមួយនឹង​ពេទ្យដើម្បី​ត្រួតពិនិត្យ និងធ្វើគម្រោង​សម្រាប់ដំណាក់​កាលខុសៗគ្នា​នៃការឆ្លុះ​មើល​ផ្ទៃពោះ(ស្តាប់​រលក​ស​ម្លេង, តាមដាន​ទម្ងន់របស់​អ្នក​ម្តាយ និង​ការលូតលាស់​របស់គភ៌, ពិនិត្យ​មើលសុដន់ និង​កស្បូន…)។ អ្វីៗគ្រប់​យ៉ាងត្រូវ​ដំណើរការ​តាមធម្មតា ប៉ុន្តែថ្ងៃ​ដែល​ណាត់ជួប​នឹង​វេជ្ជបណ្ឌិត​ក៏ទទួល​បានថ្នាំ​សម្រាប់អ្នក​ម្តាយដែល​ចង់ក្អួត, វិលមុខ, អស់​កម្លាំង, ឈឺពោះ, កន្ត្រាក់​សាច់ដុំស្បូន… ផងដែរ។ 
ទី២ ជាឱកាសធ្វើការ​សម្រេចចិត្ត​លើទីកន្លែង​សម្រាល, រៀបចំ​គម្រោង​មុនពេល​សម្រាលកូន និង​ទិញសម្លៀក​បំពាក់​សម្រាប់ទារក និង​អ្នកម្តាយ។
ថាមពល
ទទួលទាន​អាហារសមតុល្យ​ជំនួយ​ដល់សុខភាព។ អ្នក​អាចណាត់ជួប​នឹងអ្នក​ជំនាញផ្នែក​អាហារ ដើម្បីបង្កើន​ការទទួលទាន​សារធាតុចិញ្ចឹម​សំខាន់ៗ ជួយ​ដល់​ការ​លូតលាស់​របស់​គភ៌ ឬចេញវេជ្ជ​បញ្ជាឲ្យ​ទទួលទាន​ជាតិកាល់ស្យូម, វីតាមីន D និង​ជាតិដែក។ អ្នកម្តាយ​ត្រូវកាត់បន្ថយ​ការទទួលទាន​កាហ្វេ និងតែ។ អ្នកត្រូវពិសារទឹក​ឲ្យបាន​ច្រើន។ ការ​ទទួលទាន​អាហារ​មានជាតិផ្អែម និង​មានជាតិខ្លាញ់​ត្រូវមាន​កំណត់។ អ្នកអាចញ៉ាំនៅពេល​ដែលឃ្លាន។ អ្នកគួរទទួលទាន​អាហារពេលព្រឹក​ដូចជា៖ នំប៉័ង, គ្រាប់​ធញ្ញជាតិ, ផ្លែ​ឈើ, ផលិតផល​ប្រចាំថ្ងៃ វាអាច​ជួយការពារ​ពីភាពវិលមុខ។
ហាត់កីឡា
នៅក្នុង​ការធ្វើសកម្មភាព​រាងកាយ​ដូចជា លើក​ដុំដែក, ដើរ, ត្រៀមខ្លួន​សម្រាប់​សម្រាលកូន, ធ្វើយូហ្គា…គ្រប់យ៉ាងទាំងអស់​នេះសុទ្ធតែ​ល្អ តែការហាត់កីឡានេះត្រូវ​មានកំណត់ ហើយ​អ្នកត្រូវលែង​ខ្វល់ខ្វាយ​ពីការហាត់កីឡាទាំងអស់​នេះទៀត។ អ្នកអាចបោស​សម្អាតផ្ទះ។ អ្នកត្រូវ​ឈររាល់កិច្ចការងារ​ផ្ទះដូចជា បូម​ធូលី, លាងចាន, ជូតឥដ្ឋ, សម្អាត​បន្ទប់​ទឹក… ហើយអ្នក​អាចអង្គុយបាន​កាន់តែឆាប់​កាន់តែល្អ ដើម្បី​ចិតបន្លែ, ចម្អិន​អាហារ, អ៊ុតខោអាវ…។
អ្នកអាច​បង្កាត់ភ្លើងស្នេហ៏​ក្នុងកំឡុងពេលមានផ្ទៃពោះ​បាន នៅពេល​ដែលអ្នក​ចង់។ ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ និងឡើង​ទម្ងន់ គូស្នេហ៏ទាំងពីរត្រូវប្រើក្បាច់​ស្រួលៗ។
អ្វីដែលស្ត្រី​មានផ្ទៃពោះ​មិនគួរធ្វើ
កម្រិត​ថាមពល
ស្ត្រីមានផ្ទៃពោះ​មិនគួរទទួលទានអ្វីៗ​តាមចិត្តចង់​នោះឡើយ លើកលែង​តែរបស់​ទាំងអស់​នោះត្រូវ​បានចេញតាម​វេជ្ជបញ្ជា​របស់វេជ្ជបណ្ឌិត។ អ្នកមិនត្រូវ​ទទួលទាន​ផ្លែស្ទ័របឺរី ឬ​ទឹកដោះគោ​ជូរ ព្រោះវាអាច​ប៉ះពាល់អាក្រក់​ចំពោះគភ៌​ក្នុងផ្ទៃ។ អ្នកគួរ​តែទទួលទាន​អាហារ ១ថ្ងៃ ២ពេលល្អ ព្រោះជាតិកាឡូរី​នឹងមិន​ឡើងទ្វេដង, មិនបណ្តាល​ឲ្យឡើង​ទម្ងន់។ គួរ​ទទួលទាន​ដូចជា សាច់, បន្លែ, ត្រី, ទឹកដោះគោ និង​ប្រូម៉ា ដើម្បី​ការពារពីជំងឺ៕
ដោយ៖ ដារ៉ា
ប្រភព៖  emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងដែលស្ត្រីគួរធ្វើ និងមិនគួរធ្វើពេលមានផ្ទៃពោះ