​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៤​នាក់ ​របួសធ្ងន់​ស្រាល​២២​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១១​លើក យប់​៥​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់​(​ប្រុស​)​អ្នករបួសធ្ងន់​១៥ នាក់​(​ស្រី​៣​នាក់​),​របួសស្រាល ៧​នាក់​(​ប្រុស​)​។ 

​    ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ២​គ្រឿង​, ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​, ថ្មើរជើង ២​នាក់ ។ មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន មិន​គោរព​សិទ្ធ ៥​លើក​, ល្មើស​ល្បឿន ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, ស្រវឹង ១​លើក​,​ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០​នាក់​(​យប់ ៧​នាក់​) ។ 

​    ​រថយន្ត​ពិន័យ​សរុប​ចំនួន ១,៤៤៩​គ្រឿង (​រថយន្ត​ធំ ៦៣៣​គ្រឿង​) ស្មើ​និង​១,៤៤៩​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៨៧៤​គ្រឿង ស្មើនឹង ៨៧៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៧៥​គ្រឿង ស្មើនឹង ៥៧៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៥៦៤​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៤​នាក់ ​របួសធ្ងន់​ស្រាល​២២​នាក់​