អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​

Sanofi

​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​សារព័ត៌ ​មាន​ឲ្យ​ដឹងថា សត្វព្រៃ​ទាំង​១៥​ក្បាល រួមមាន​គ​ន្ធា​យ ចំនួន​១៤​ក្បាល (១​ក្បាល​ទម្ងន់ ៣kg) និង​អណ្តើក​១​ក្បាល ត្រូវបាន​កម្លាំង​អាវុធហត្ថ សហការ​ជាមួយ កម្លាំង​ជលផល រឹបអូស​ពី​ជនសង្ស័យ កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល ថ្ងៃទី​០៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ។ ជនសង្ស័យ​បាន រត់គេចខ្លួន មុនពេល​កម្លាំង​របស់​លោក​ទៅដល់ បន្ទាប់ពី​ចាប់បាន សត្វព្រៃ​ទាំងអស់​រួចមក កម្លាំង​អាវុធហត្ថ​ក្រុង រួមជាមួយ​កម្លាំង​ជំនាញ បាន​នាំយក អណ្តើក​និង​កន្ធាយ​ទាំងអស់​ទៅ​ប្រលែង ក្នុង​អាង​ស្តុក​ទឹក អូរ​ខៃ​ដន ដើម្បី​ឲ្យ​សត្វ​ទាំង នោះ​មាន​សេរីភាព​រស់នៅ​តាមបែប​ធម្មជាតិ​ក្នុង​ទឹក​វិញ ។

មន្ត្រី​អាវុធហត្ថ​ដដែល បាន​ឲ្យ​ដឹងថា​សត្វ​អណ្តើក​ខាងលើ​បើ​គិត​ជាត​ម្លៃ​វិញ​ប្រមាណ​ជាង​២២៥០០​ប្រាក់​បាត​ថៃ ស្មើរ និង​ប្រាក់រៀល​ជាង​៣​លាន​រៀល ។​សត្វព្រៃ​ដែល​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​ប្រលែង​នោះ តាម​ប្រភព​ពត៌មាន បាន​បង្ហើប​ប្រាប់ថា​:​គឺ​មេ​ឈ្មួញ​បានធ្វើការ​នាំចូល​មកពី​ប្រទេស​ថៃ តាម​ច្រករបៀង​ខុសច្បាប់​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ថា​កន្លងទៅ​ថ្មីៗ​នេះ មាន​ច្រករបៀង​មួយ​នៅក្បែរ​មាត់​អូរ​ព្រំដែន​កម្ពុជា ក្បែរ​ប៉ុស្តិ៍​ម៉ុង​ចិន​នោះ ក៏​ជា​ច្រក​លួចលាក់​នាំចូល​សត្វព្រៃ​មកពី​ប្រទេស​ថៃ​ផងដែរ ៕
​សុថា​ត់​

Related