ស្ទើរតែមិនជឿ! មហាសេដ្ឋី ម្នាក់ចូលប្លន់ធនាគារយក ប្រាក់មកវិនិយោគទុនលើ ជំនួញអចលនទ្រព្យ

ប៉េកាំង៖ ស្ទើរតែមិនគួរឲ្យជឿទេថា បុរសមហាសេដ្ឋីម្នាក់បែរ ជាត្រូវប៉ូលិសចាប់ខ្លួន ពីបទប្លន់បន្ទាប់ពីប៉ូលិស រកឃើញថា គាត់ធ្លាប់ចូលទៅធនាគារមួយប្លន់ប្រាក់ពី បុគ្គលិកក្នុងបំណងយកប្រាក់មកវិនិយោគ លើជំនួញអចនទ្រព្យរបស់ខ្លួន ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅតំបន់ Zhumadian ប្រទេសចិន ប៉ូលិសបាននិយាយថា ជន សង្ស័យមានអាយុ៥៣ឆ្នាំ ឈ្មោះ Shi Erqun បានចូលប្លន់ប្រាក់ក្នុងធនាគារមួយបានចំនួន $450,000 ដើម្បីមក វិនិយោគមុខជំនួញលើវិស័យអចលនទ្រព្យ ហើយក្រោយពីការស៊ើបអង្កេតរួច សមត្ថកិច្ចបានឲ្យដឹងថា លោក Erqun ពីមុនគឺជាកម្មករសំណង់ម្នាក់ប៉ុណ្ណោះមុនពេលក្លាយជាសេដ្ឋី ព្រោះកាលណោះគាត់មិនសប្បាយចិត្តនឹងការរកបាន ប្រាក់ចំណូលតិចបែបនេះទេ ទើបបបួលគ្នីគ្នា ៤នាក់ទៀតដែលក្រីក្រដូចគ្នាចេញទៅប្លន់ប្រាក់ពីធនាគារ ដើម្បីយកមក វិនិយោគទុនលើជំនួញដែលខ្លូនបានគិតទុករួចហើយ ។

អ្វីដែលអស្ចារ្យនោះ គឺក្រោយពីប្លន់បានប្រាក់ត្រឹមតែ៥នាទីប៉ុណ្ណោះលោក Erqun បានយកប្រាក់ទៅបោះទុនវិនិយោគ លើអចលនទ្រព្យ ហើយគាត់អាចរកប្រាក់បានដល់ទៅរាប់លានដុល្លារលើមុខជំនួញរបស់ខ្លួន ទម្រាំប៉ូលិសស៊ើបដឹងថា Erqun ជាចោរប្លន់ធនាគារ គឺចំណាយពេលអស់១៦ឆ្នាំ ក្នុងការរកភស្តុតាងគ្រប់គ្រាន់អាចចោទប្រកាន់ និងចាប់ខ្លួន បុរសមហាសេដ្ឋីរូបនេះបាន ៕

ស្ទើរតែមិនជឿ! មហាសេដ្ឋី ម្នាក់ចូលប្លន់ធនាគារយក ប្រាក់មកវិនិយោគទុនលើ ជំនួញអចលនទ្រព្យ

រូបភាពតំណាង