តារា​កូរ៉េ​២រូប​​បាន​បង្ហាញ​ខ្លួន​ក្នុង​មង្គលការ​របស់​​មេ​បក្ស​ Mafiaកូរ៉េ


តារា​កូរ៉េ​២រូប​​បាន​បង្ហាញ​ខ្លួន​ក្នុង​មង្គលការ​របស់​​មេ​បក្ស​ Mafiaកូរ៉េ

ថ្មី​ៗ​នេះ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ The Fact បាន​បញ្ចេញ​ថា មាន​តារា​កូរ៉េ​២​រូប​​បាន​បង្ហាញ​វត្តមាន​​ក្នុង​ពិធី​មង្គលការ​​លោក Kwon ដែល​ជា​មេ​បក្ស​ក្រុម​សង្គមងងឹត Mafiaក្នុង​ប្រទេស​កូរ៉េ។ ​

តារា​ល្បី​​ទាំង​ពីរ​រូប​នេះ​គឺ​ តារា​ចម្រៀងSon Ji Chang និង​តារា​សម្ដែង​ Kim Min Jong ដែល​ទៅ​ធ្វើ​ពីធីករ​​ក្នុង​មង្គលការ​នោះ ហើយ​បើ​តាម​ការ​រាយការណ៍​ ពួក​គេ​បាន​ច្រៀង​ចម្រៀង​អបអរសាទរ​ទៀត​ផង។ មង្គលការ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២​ ខែ វិច្ឆិកា​ក្នុង​សណ្ឋាគារ​មួយ​​ក្នុង​ទីក្រុង​សេអ៊ូល។

 

តារា​កូរ៉េ​២រូប​​បាន​បង្ហាញ​ខ្លួន​ក្នុង​មង្គលការ​របស់​​មេ​បក្ស​ Mafiaកូរ៉េ

Son Ji Chang ឆ្វេង Kim Min Jong ស្ដាំ

 

អំឡុង​ពេល​ផ្ដល់​សម្ភាសន៍​តាម​ទូរសព្ទ​ជាមួយ The Fact ​ កាល​ពី​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា​​​ Kim Min Jong បាន​ថ្លែង​ឲ្យ​ដឹង​ថា៖” ខ្ញុំ​ពិត​ជា​មាន​ការ​​ព្រួយបារម្ភ​ខ្លាំង​ណាស់​អ្វី​គ្រប់​យ៉ាង​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​ពិធីករ​​ក្នុង​មង្គលការ​នោះ។ មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្ញុំ​គិត​ថា ខ្ញុំ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​លេង ប៉ុន្តែ​ការ​ពិត​​ខ្ញុំ​មិន​បាន​ព្យាយាម​ដូច​ពួក​បងធំ​អស់​នោះ​ទេ។ ខ្ញុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ធម្មតា​ម្នាក់​នៅ​ទី​នោះ ព្រោះ​មាន​មនុស្ស​ស្គាល់​គ្នា​ម្នាក់​​បាន​ទទូច​ឲ្យ​ខ្ញុំ​ទៅ​មង្គលការ​​នោះ​ ហើយ​ខ្ញុំ​មិន​អាច​បដិសេធ​បាន​ជាមួយ​គាត់​បាន​ទេ។

 

ទាក់ទង​នឹង​ Son Ji Chang មាន​វត្តមាន​នៅ​ទៅ​នោះ​ដែរ Kim Min Jong បាន​ពន្យល់​ថា៖​”​គាត់​តែងតែ​នៅ​​​ជាមួយ​ខ្ញុំ​រហូត​ ចាប់​តាំង​ពី​ពួក​យើង​ធ្វើ​ជា​ដៃ​គូ​​​ជាមួយ​គ្នា​តាំង​ពី​ដំបូង​។ គាត់​ក៏​ជា​​មនុស្ស​ធម្មតា​ដែរ​ក្នុង​មង្គលការ​នោះ”។

 

មង្គលការ​ខាង​លើ មាន​មេ​បក្ស​សង្គម​ងងឹត​ចូលរួម​​​ជាង​២៥០​នាក់​មក​ពី​ជុំវិញ​ប្រទេស​កូរ៉េ និង​មាន​ប៉ូលិស​​២០០​នាក់​ត្រៀម​ឈរ​ជើង​​នៅ​ជុំវិញ​ ការពារ​ក្រែង​មាន​ហេតុការណ៍​អាសន្ន​អ្វី​កើត​ឡើង។

 

ចុចអាន៖Chanyeol ក្រុម EXO ភ័យ​ស្លន់​ស្លោ​ពេល​​ត្រូវ​រថយន្ត ២០គ្រឿង​ដេញ​តាម​ពី​ក្រោយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖koreaboo