[ព័ត៌មាន] ទំនោរថ្មីនៅចិន… សេវា អាប់ដេតថាសរឹង iPhone ពី 16GB ទៅ 128GB

[ព័ត៌មាន] ទំនោរថ្មីនៅចិន… សេវា អាប់ដេតថាសរឹង iPhone ពី 16GB ទៅ 128GBមានមនុស្សជាច្រើន យល់ដូចគ្នាថា ថាសផ្ទុកទិន្នន័យរបស់ iPhone ទំហំ 16GB គឺតូចណាស់ សំរាប់ ស្មាតហ្វូនថ្នាក់ខ្ពស់ ដែលមានតំលៃថ្លៃមួយនេះ។ ធុរកិច្ចថ្មីមួយ នៅប្រទេសចិន កំពុងរីកដុះដាលខ្លាំង កាលពីពេលថ្មីៗនេះ ដោយហាងទូរស័ព្ទខ្លះ មានសមត្ថភាព អាចអាប់ដេត បង្កើនទំហំផ្ទុកទិន្នន័យ របស់ iPhone ពី 16GB ទៅ 128GB ក្នុងរយៈពេល តែមួយម៉ោងគត់ ជាថ្នូរនឹងថ្លៃ 580 យន់ ឬប្រមាណ $92 ដុល្លារ… នេះបើតាម ប្រភពពី CCTVNews របស់ចិន។

បើតាម ម្ចាស់ហាងទូរស័ព្ទម្នាក់ ឈ្មោះ Xu នៅក្រុង Chongqing បានអោយដឹងថា “ថាសរឹងរបស់ iPhone ត្រូវការ ការបញ្ជាក់ពីប្រព័ន្ធ មុននឹងអាចប្រើបាន តាមរយៈ លេខ Serial របស់វា ហើយពីមុន យើង មិនអាចដោះដូរបានទេ។ ប៉ុន្តែថ្មីៗនេះ មានគេ បង្កើត កម្មវិធីម៉្យាង ដែលអាច អោយ ជាងទូរស័ព្ទ អាន លេខ Serial Number របស់ ថាសរឹង iPhone បាន ហើយដែលអាចអោយ គេដោះដូរប្រើ ថាសរឹងថ្មីផ្សេងបាន។ បន្ទាប់មក គេត្រូវការជាង ដែលមានបទពិសោធន៍ និងជំនាញ ដើម្បីផ្លាស់ប្តូរ តួថាសរឹង ដែលមាន ជើង 60 ភិន”។ [ព័ត៌មាន] ទំនោរថ្មីនៅចិន… សេវា អាប់ដេតថាសរឹង iPhone ពី 16GB ទៅ 128GB[ព័ត៌មាន] ទំនោរថ្មីនៅចិន… សេវា អាប់ដេតថាសរឹង iPhone ពី 16GB ទៅ 128GB
[ព័ត៌មាន] ទំនោរថ្មីនៅចិន… សេវា អាប់ដេតថាសរឹង iPhone ពី 16GB ទៅ 128GBប្រភព បានបន្តថា ក្រោយរយៈពេល មួយអាទិត្យ ដែលហាងរបស់ Xu បានប្រកាសពីសេវានេះ មានអតិថិជន ជាង 70 នាក់ហើយ បានមកដោះដូរ បង្កើនទំហំថាសរឹង iPhone ហើយ ការដោះដូរ មិនទាន់ជួប បរាជ័យ ម្តងណាឡើយ។សេវាថ្មីនេះ បានបង្កអោយកើតមាន ការជជែកវែកញែក នៅលើ បណ្តាញទំនាក់ទំនងសង្គម នៅចិន ដោយអ្នកខ្លះ យល់ថា វាល្អ ប៉ុន្តែ អ្នកខ្លះ យល់ថា គេ គួរតែទិញ iPhone 128GB តាំងពីដំបូង ហើយថា ពួកគេ មានកង្វល់ថា ជាងទូរស័ព្ទ អាចនឹងលួចទិន្នន័យរបស់ពួកគេ៕
ប្រភព: CCTV» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)