បិទផ្លូវជាតិលេខ២ ពេញមួយថ្ងៃ ចន្លោះផ្លូវច្រកចូលទន្លេបាទី ដល់ផ្សារសំរោងយ៉ោង ដើម្បីជួសជុលបន្ទាន់ ស្ពាន ដែក

តាកែវ ៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបិទផ្លូវជាតិលេខ២ ត្រង់ចន្លោះពីច្រកផ្លូវទន្លេ បាទី ដល់ផ្សារសំរោងយ៉ោង (ចាប់ពីគីឡូម៉ែត្រលេខ ៣៣ ដល់គីឡូម៉ែត្រលេខ៤១) ដើម្បីធ្វើការជួសជុល ស្ពាន ដែក បេឡាកុំប៉ាក់ (ស្ពានហនុមាន) ស្ថិតក្នុងភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលត្រូវការជួសជុល បន្ទាន់ បន្ទាប់ពីរងនូវការដឹកធ្ងន់ៗ បណ្តាលឲ្យបាក់ដាច់ដែកធ្នឹមបណ្តោយស្ពាននោះ នេះបើតាមលិខិត របស់មន្ទីរ សាធារណការ ផ្ញើជូនអភិបាលខេត្តតាកែវ។

លិខិតដដែលបញ្ជាក់ទៀតថា ក្នុងការជួសជុលនេះ អ្នកដំណើរតាមផ្លូវជាតិលេខ២ កាត់ការដ្ឋានជួសជុលស្ពាននេះ អាចបញ្ជៀសចរាចរណ៍ ទិសពីខេត្តតាកែវ ទៅភ្នំពេញ ត្រូវបត់ឆ្វេងតាមផ្លូវខេត្តលេខ ១២២ ទៅផ្លូវជាតិលេខ៣ (សំរោងយ៉ោង ទៅត្រាំខ្នារ) និង ទិសពីភ្នំពេញ មកតាកែវ ត្រូវបត់់ស្តាំតាមផ្លូវខេត្តលេខ១២០បេ ទៅផ្លូវជាតិ លេខ ៣ (ក្លោងទ្វារទន្លេបាទី ទៅភូមិត្រពាំងវែង)៕

បិទផ្លូវជាតិលេខ២ ពេញមួយថ្ងៃ ចន្លោះផ្លូវច្រកចូលទន្លេបាទី ដល់ផ្សារសំរោងយ៉ោង ដើម្បីជួសជុលបន្ទាន់ ស្ពាន ដែក