ឥស្សរភាពភាសាចិន

ភ្នំពេញ ៖ យោងតាមកំណត់ត្រា ប្រវត្តិសាស្រ្ត បានបញ្ជាក់ថា ប្រទេសចិន បានកសាងអារ្យយធម៌ របស់ខ្លួន មានអាយុកាល ជាង៥០០០ឆ្នាំ មកហើយ។ តាមរយៈផ្លូវសូត្រ ដែលបានចេញដំណើរ ពីក្រុងឆាងអាន របស់ ប្រទេសចិន ត្រូវបានប្រើប្រាស់ តាំងពីសត្សវត្សទី២ មុនគ្រិស្តសករាជ រហូតដល់សត្សវត្សទី១៤។ បច្ចុប្បន្នចិន បានបង្កើតផ្លូវសូត្រថ្មី ដែលបានផ្តល់ឈ្មោះថា “ខ្សែក្រវាត់១ ផ្លូវ១” ។

ក្នុងនាមជាមិត្តដ៏ជិតស្និទ របស់ខ្លួន ចិន-កម្ពុជា បាននិងកំពុងដើរ តាមនិងគាំទ្រផ្លូលសូត្រថ្មីនេះ។ ទំនាក់ទំនង កម្ពុជានិងចិន បានក្លាយជាទំនាក់ទំនងយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ ដែលនេះជាការអំណោយផល ដល់ ការផ្សព្វផ្សាយពីភាសា និងវប្បធម៌ចិននៅកម្ពុជា។

ចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការបើកបង្រៀន ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តចិន ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយសាកល វិទ្យាល័យល្បីៗ នានានៅក្នុងប្រទេសចិន។

ថ្លែងទៅកាន់និស្សិតប្រមាណជាង ២០០នាក់ ដែលបានមកចូលរួមធ្វើជា សាក្សីក្នុងការប្រកួត និយាយភាសាចិន របស់បេក្ខជនចំនួន៦នាក់ដែលបានចូលរួមក្នុងវគ្គផ្តាច់ព្រ័តនេះលោក បណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានមានប្រសាសន៍ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបគឺជាគ្រឹះស្ថានថ្នាក់ ឧត្តមសិក្សាឯកជន តែមួយគត់ ដែលបានសម្រេចចិត្តបង្កើតថ្នាក់ ភាសាចិនកម្រិតឧត្តមសិក្សានេះ ដោយ សហការ ជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នផ្សព្វផ្សាយភាសាចិន ដ៏ល្បីល្បាញតែមួយគត់នៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១២ មកថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តចិនជំនាន់ទី១ បានចាប់ដំណើរការហើយថ្ងៃនេះ និស្សិត មួយចំនួនក្រៅពីនិស្សិតដែលបានទៅបញ្ចប់ថ្នាក់ឆ្នាំទី៤នៅប្រទេសចិនបានចូលរួមប្រកួតក្នុងកម្មវិធីឥស្សរភាពភាសាចិន។ និស្សិតទំាង ៦នាក់ ដែលជាបេក្ខជននាថ្ងៃនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពភាសាចិនប៉ុណ្ណោះទេ តែថែមទាំងបង្ហាញ ពីភាពក្លាហាន និងការចូលរួមចំណែកក្នុងទំនាក់ទំនងកម្ពុជានិងចិនផងដែរ។

លោកបណ្ឌិត ជា មុនីឬទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍភាសាចិនកម្រិតឧត្តមសិក្សានៅកម្ពុជា។ ឥស្សរភាពភាសាចិន ឆ្នាំ២០១៥នេះ ជាលើកទី១ ដែលដេប៉ាតឺម៉ង់អក្សរសាស្រ្តាចិន របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានរៀប ចំកម្មវិធីប្រកួតនិយាយភាសាចិន។

និស្សិតដែលបានមកដល់វគ្គផ្តាច់ព្រ័តនេះ ជាតំណាងឱ្យនិស្សិត ដែលទទួលបានការបណ្ដុះបណ្តាល ភាសានិង វប្បធម៌ចិន ពីគ្រូបង្រៀន ដែលមានពុទ្ធិនិងបទពិសោធន៍ដ៏ល្អប្រសើរ របស់វិទ្យាស្ថានខុងជឺ ហើយក៏ជាប្រេសិត ដែលបានចែករំលែក ពុទ្ធិនិងបទពិសោធន៍ពីប្រពៃណី វប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរដល់គ្រូបង្រៀន ជនជាតិចិនទៀតផង។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបគឺជាស្ថាប័នដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងទាក់ទងមិត្តភាពកម្ពុជានិងចិន។ និស្សិតឈ្មោះ ឡូ តុលា ជានិស្សិតឆ្នាំទី៣នៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនិយាយភាសាចិន ក្នុងកម្មវិធី ឥស្សរភាពភាសាចិន ដោយទទួលបាន អាហារូបការណ៍ចំនួន៥០ភាគរយ សិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងរង្វាន់ជាច្រើនទៀត ៕

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន

ឥស្សរភាពភាសាចិន