ជនដៃដល់៣នាក់ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បញ្ជូនដល់ តុលាការហើយ (មានវីដេអូ)

ភ្នំពេញ ៖ មន្រ្តីសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២ រូប នៅមុខរដ្ឋសភាជាតិ ត្រូវបានបញ្ជូន ទៅតុលាការហើយ នាវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

ជនដៃដល់ទាំង ៣នាក់នោះ ត្រូវបានសាកសួរ ដោយព្រះរាជអាជ្ញារង សាលារាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ។

ជនដៃដល់ ដែលបង្ករបួសស្នាម ដល់អ្នកតំណាងរាស្រ្ត CNRP បានចេញមកសារភាពនៅចំពោះមុខ គណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្រ្ត របស់ក្រសួងនៅវេលាម៉ោង ១៦ និង ៣០នាទី ល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ជនសារភាពទាំង៣នាក់នោះមានឈ្មោះ ទី១- ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២- ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣- ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមជំរាបថា លោក គង់ សភា និង លោក ញ៉យ ចំរើន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនដៃដល់ វាយតប់ ឲ្យរងរបួសធ្ងន់ និងសន្លប់ នៅក្រៅវិមានរដ្ឋសភា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅ ពេលអ្នកទាំងពីរ ជិះរថយន្តបម្រុងនឹងចេញពីរដ្ឋសភា, ហើយបច្ចុប្បន្ននេះ តំណាងរាស្រ្តទាំងពីរនាក់នេះ កំពុង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ៕

ជនដៃដល់៣នាក់ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បញ្ជូនដល់ តុលាការហើយ (មានវីដេអូ)

ជនដៃដល់៣នាក់ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បញ្ជូនដល់ តុលាការហើយ (មានវីដេអូ)

ជនដៃដល់៣នាក់ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បញ្ជូនដល់ តុលាការហើយ (មានវីដេអូ)

ជនដៃដល់ ដែលវាយអ្នកតំណាងរាស្រ្ត CNRP ត្រូវបានបញ្ជូនឡើងតុលាការ

Posted by Vann Saray on Tuesday, November 3, 2015

ជនដៃដល់៣នាក់ បង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បញ្ជូនដល់ តុលាការហើយ (មានវីដេអូ)

ជនដៃដល់ឈ្មោះ ចាយ សារិទ្ធ ដែលគេស្គាល់ថា ជាសមាជិកក្រុមសម្ព័ន្ធសេនានាគ របស់លោក ប៉ាន់ ខែមប៊ុនថន