ពលរដ្ឋជាង ៥ពាន់នាក់ បានចុះឈ្មោះ បោះឆ្នោតសាកល្បង

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្ត២៥ មានប្រជាពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន៥,២៧២នាក់ ។

យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោតនៅថ្ងៃទី៣ វិច្ឆិកា របស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សរុបភូមិទាំងអស់មាន៤១ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន១៦,១០ភាគរយ ដែលបានចុះឈ្មោះបោះឆ្នោត។

គ.ជ.បចាប់ផ្តើមយុទ្ធនាការចុះឈ្មោះបោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រជូនប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី-ខេត្ត ៕

ពលរដ្ឋជាង ៥ពាន់នាក់ បានចុះឈ្មោះ បោះឆ្នោតសាកល្បង