ស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល ២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ ១៥នាក់រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន ១១លើក នៅថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ២គ្រឿង, ម៉ូតូរ៉ឺម៉ក១គ្រឿង និង ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន មិនគោរពសិទ្ធិ៥លើក, ល្មើសល្បឿន៣លើក, ប្រជែងគ្រោះថ្នាក់២លើក, ស្រវឹង១លើក, ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន ២០នាក់ (យប់៧នាក់)។

ជាមួយគ្នានេះដែរ រថយន្តពិន័យសរុបចំនួន១,៤៤៩គ្រឿង (រថយន្តធំ ៦៣៣គ្រឿង) ស្មើនិង១,៤៤៩ករណី, ល្មើសក្រដាសស្នាមមាន ៨៧៤គ្រឿង ស្មើនឹង ៨៧៤ករណី, ចំពោះករណីល្មើសបច្ចេកទេស ៥៧៥គ្រឿង ស្មើនឹង ៥៧៥ករណី ដោយឡែកម៉ូតូ ត្រូវបានពិន័យសរុបចំនួន ១,៥៦៤គ្រឿង៕

ស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល ២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ

ស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល ២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ