អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

អាជ្ញាធរ​​ខេត្ត​ក្វាងទុង ប្រទេស​ចិន បាន​​ឆ្មក់​ចាប់​មេខ្លោង​ជួញ​ដូរ​​សត្វ​ព្រៃ និង​រឹប​អូស​បាន​សត្វ​ពង្រូល​ ដែល​គេ​បក​ស្រកា​ចំនួន​ ២៦៧៤ក្បាល ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

 

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 

រូបថត​ទាំង​នេះ​បង្ហាញ​ថា​សត្វ​ពង្រូល​​អត់​​ស្រកា កំពុង​ដេក​ងាប់​លើ​បាត​ទូក​នេសាទ។ ហេតុការណ៍​នេះ​បាន​កើត​ឡើងពេល​ក្រុម​ប៉ូលិស​បាន​ចេញ​ល្បាត​ប្រឆាំង​​ទូក​ឈ្មួញ​នៅ​លើ​ទន្លេ Pearl ​តំបន់ Yamen ​ភ្លាម​ៗ​នោះ​​ពួកគេ​បាន​ឃើញ​​ទូក​នេសាទ​គួរ​ឲ្យ​សង្ស័យ​​តែ​ម្ដង។ ​ពេល​ទៅ​ដល់ ទើប​​រក​ឃើញ​ ​ពង្រូល​ដែល​គេ​ក្លាស់​សេ​ជិត​​ក្នុង​ ៤១៤កេស។
​​​​

 

អាជ្ញាធរ​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ២នាក់​លើ​ទូក ដោយ​អ្នក​ទាំង​ពីរ​​​​ត្រូវ​គេ​សន្យា​ប្រគល់​ប្រាក់​ចំនួន ១៥៨០ដុល្លារ ក្នុង​មួយ​កេស​ៗ បើ​ពួកគេ​ជញ្ជូន​ដល់​គោល​ដៅ។

 

នេះ​ជា​ករណី​ជួញ​ដូរ​សត្វ​ព្រៃ​ធំជាង​គេ​បំផុត​​នៅ​​​ប្រទេស​ចិន​ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ​ពង្រូល​​ត្រូវ​បាន​​គេ​ចុះ​បញ្ជី​ជា​អំបូរ​សត្វដែល​ត្រូវ​ការពារ ​និង​សត្វ​ងាយ​រងគ្រោះ ប៉ុន្តែ​វា​​ជា​សត្វ​​មុខសញ្ញា​នៃ​ការ​ជួញ​ដូរ​របស់​ឈ្មួញ។ សាច់​របស់​វា ត្រូវ​គេ​គិត​ថា​មាន​រស​ជាតិ​ឆ្ងាញ់ ​និង​ស្រកា​រឹង​​គេ​ជឿ​ថា​​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ៕

 

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 

អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 
ចុចអាន៖ ដំណាប់​ល្ហុង​ហួស​ដឺឡេ​ជាង ៣០​តោន ត្រូវ​អាជ្ញាធរ​ចិន​រឹបអូស​បាន

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ CCTV