អាហារ ៦ ប្រភេទ ធ្វើឱ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា

​ការ​ពិសា​អាហារ​ប្រកប​ដោយ​តុល្យភាព ​ការ​គេង​បានគ្រប់​គ្រាន់ ​ការ​រ​ក្សា​រាង​កាយ​មិ​ន​ឱ្យ​ខ្សោះ​ជាតិ​ទឹ​​ក ​គឺ​ជារឿង​ដ៏​ប្រសើរ​សម្រាប់​សុខភា​ព​របស់​អ្នក​ ព្រមទាំង​ស្បែក​របស់​អ្នក​ផង​ដែរ ​​និង​កាត់​បន្ថយ​តម្រូវ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​ស្បែក​ថ្លៃៗ​។​ ជា​ទូទៅ​ ការ​ពិសា​អាហារ ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ និង​កំណត់កម្រិត​ចំពោះ​ការ​ពិសា​អាហារ​ច្នៃ​គឺ​ល្អ​ប្រសើរ​សម្រា​​ប់រាង​កាយ និង​ស្បែក​របស់​អ្នក​។​ គុណភាព​សារ​ធាតុ​ចិញ្ចឹម​ជា​មូល​ដ្ឋាន​នៅ​ក្នុង​អាហារ​ ដែល​ផ្ដល់​គុ​ណ​ប្រយោជន៍​ដល់​ស្បែក ​គឺ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម ​និង​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។ ​
អាហារ ៦ ប្រភេទ ធ្វើឱ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា
​ផ្លែឈើ ​និង​បន្លែ​ប្រភេទ​មួយ​ចំនួន ​មាន​ផ្ទុក​នូវ​សារធាតុប្រឆាំង​នឹង​អុក​ស៊ី​ដកម្ម​ដ៏​មា​ន​ប្រសិទ្ធ​ភាព ​ដែល​ការ​ពារ​ស្បែក​របស់​អ្ន​ក​ពីការ​ខូច​កោសិកា ​និង​សញ្ញា​នៃ​ភាព​ចាស់ ​ដែល​បណ្ដាល​ម​ក​ពី​រ៉ាឌីកាល់​សេរី​។​ ខាង​ក្រោម​នេះ ​​គឺ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ ដែល​មានគុណ​ប្រយោជន៍​​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​។​
​១. ​ការ៉ុត​​៖ ​​មើម​​ការ៉ុត​​សម្បូរ​​ទៅ​ដោយ​សារ​ធាតុ​​បេតាការ៉ូទីន​ ដែល​​បំប្លែង​​ទៅ​​ជា​វីតាមីនA​។ ​​វី​តាមីន A​ ​មាន​សារៈ​​សំខាន់​​សម្រាប់​​ការ​​ថែរក្សា ​​និង​​ជួស​ជុល​​ជា​​លិកា​ស្បែក​​ និង​​ការពារ​​កុំ​​​ឱ្យ​​ស្បែ​ក​​ស្ងួត ​​និង​​បែក​ស្រកា​។​​
​២.​ ផ្លែ​ស្រ្ដូបឺរី​៖ ​ផ្លែ​ស្រ្ដូបឺរីសម្បួរ​ទៅ​ដោយវីតាមីនC​ ដែល​ប្រឆាំង​នឹង​ផល​​ប៉ះពាល់នៃ​ការប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ ​ពង្រឹង​នូវ​សរសៃ​ឈាម​តូចៗ ដែល​ធ្វើការ​ផ្គ​ត់​ផ្គង់​ដល់​ស្បែក ​ជួយ​បំបាត់​ស្នាម​ជាំ​លើ​ផ្ទៃមុខ ​និងបន្ថយ​ការ​ខូច​ស្បែក​ដោយ​រ៉ាឌីកាល់​សេរី។ ហើយ​ផ្លែស្រ្ដូបឺរី​នេះ​មាន​ផ្ទុក​នូវ​វីតាមីន​E​  ​ដែល​ជួយ​ការ​ពារ​ស្បែក​ពី​ការ​ខូច​កោសិកា​។​
​៣. ​ផ្លែប័រ៖​ ផ្លែប័រ​ មានផ្ទុក​នូវ​វីតាមី​ន​E​ ខ្ពស់ ​ព្រម​ទាំ​ងអាស៊ីដ​ខ្លាញ់​សំខាន់ៗ​ជា​ច្រើន​ទៀត ​ដែល​ដើរ​តួនាទី​ជា​ភ្នាក់​ងារ​ផ្ដល់សំណើម​ដល់​ស្បែក​របស់​​អ្នកបែប​ធម្មជាតិ​។​ អាស៊ីដ​ខ្លាញ់​ទាំង​នេះ​ជួយ​ពង្រឹង​ភ្នាសកោសិកា​ ដែល​ជា​លទ្ធផល​ជួយការពារ​សារ​ធាតុ​គ្រោះ​ថ្នាក់​ កុំ​ឱ្យ​កើត​មាន​ចំពោះ​ស្បែក​ដូច​ជា​ មុន​ខ្ទុះ ​និង​មុន​ខ្សា​ច់​​​ និង​ជួយ​​សម្អាត​សំណល់​ផ្សេងៗ​​លើ​ផ្ទៃ​មុខ​ផង​ដែរ​។​ ម្យ៉ាង​ទៀត​ផ្លែ​ប័រ​មានផ្ទុក​នូវ​សារ​ធាតុ​ប្រឆាំង​នឹង​​អុកស៊ីដកម្ម ​ដែលមា​នប្រសិទ្ធ​ប្រឆាំង​នឹង​ការរ​លាក​។
៤. ស៊ុ​ត​៖​ ស៊ុត ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ Biotin ជា​វីតាមីន​B ​មួយ​ប្រភេទ ​ដែល​បង្កើ​ត​ចំណុច​​ស្នូលនៃ​កោសិកា​ស្បែក ​ក្រចក ​និង​សក់​។​ ម្យ៉ាង​ទៀត​ស៊ុត​មា​ន​ផ្ទុកសារ​ធាតុ S​elenium ​ដែ​ល​ការ​ពារ​ស្បែក​ពី​ស្នាមចាស់​ជ្រីវជ្រួញ​។​ 
៥​. គ្រាប់​ Almond​៖​ គ្រាប់​អាល់​ម៉ិន​ គឺ​​ជា​ប្រភព​​ដ៏ប្រសើរ​នៃអាស៊ីដ​ខ្លាញ់​សំខាន់ៗ​ និង​វីតាមីនE​ (មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹងផ្លែប័រ​ខាង​លើ​ដែរ)​ ដែល​ជួយ​ការពារ​ស្បែក​ពីការ​បំផ្លាញ​នៃ​ពន្លឺ​ព្រះអាទិត្យ​។
៦. ត្រី៖​ ត្រីគឺ​​ជា​​ប្រភពដ៏​កំពូល នៃ​អាស៊ី​ដខ្លាញ់ ​Omega3​ ដែល​មាន​ប្រសិទ្ធ​ភាព​​ប្រឆាំងនឹង​ការរលាក​។ ​ប្រភេទ​ត្រី​ដូចជា​ត្រូ ​​ទូណា ត្រី Halibut ​ត្រី​ស្បៃកាជា​ដើម​នេះសម្បូរ​ទៅ​សារធាតុ​ Selenium​។ ​​ហើយ​គ្រឿង​សមុទ្រ​ដូច​ជា​អយស្ដ័រ ​និង​​ក្ដាមសម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​៕​  
អត្ថបទ៖ ដេវីដ