​អាហារ​ ៥​យ៉ាង​ ស្រ្ដី​ត្រូវ​ទទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

​អ្នក​ដឹង​ទេ​ អ្នក​គួរ​ពិសា​អាហារ​ល្អៗ​ដើម្បី​សុខភាព ​​ព្រោះ​អ្នក​កំពុង​តែ​មាន​ផ្ទៃ​ពោះ​។​ យើង​ដឹង​ថា​ អ្នកប្រាកដ​ជា​ធ្លាប់​លួចញ៉ាំ​អាហារ​ ដែល​គេ​ហាម​ ប៉ុន្ដែ​ប្រការ​នោះ​មិន​ល្អឡើយ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​លូតលាស់​ទារក​ក្នុង​ផ្ទៃ​ និង​សុខភាព​របស់​អ្នក​ជា​ម្ដា​យ​ផ្ទាល់​។​  ឥឡូវ​​នេះ អ្នក​កំពុង​តែ​មាន​គភ៌ ​ ដូ​ច្នេះ​អ្នក​ត្រូវ​ព្យាយាម​ពិចារណា​ឱ្យ​បាន​ច្រើន​ អំពី​វិធី ដែល​អ្នកចិញ្ចឹម​ខ្លួន​ឯង​ ពី​ព្រោះ​អាហារ ដែល​អ្នក​ទទួល​ទាន​គឺ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់ទារក​ក្នុង​ផ្ទៃ​។ ​
​ជា​តួយ៉ាង​ នៅ​អំឡុងពេល​មាន​ផ្ទៃ​ពោះ ​អ្នក​ត្រូវ​បំពេញ​បន្ថែម​នូវ​ជាតិ​ប្រូតេអ៊ីន ​និង​កាល់ស្យូម ​ដើម្បី​ការ​លូតលាស់​ឆ្អឹង ​និង​ជា​លិកា​របស់ទារ​ក​។ ​ម្យ៉ាង​ទៀត​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​ជាតិ​អាស៊ីដ​ Folic ​​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​ខូច​បំពង់​សរសៃ​ប្រសាទ​របស់​ទារក​ពេល​សម្រាល ​ព្រម​ទាំងត្រូវ​ការ​ជាតិ​ដែ​ក​បន្ថែម​ ដើម្បី​ជួយ​ឱ្យ​កោសិកា​ឈាមក្រហម​បញ្ជូន​អុកស៊ីសែន​ទៅទារក​។​ ខាង​ក្រោម​នេះ ​អ្នក​ជំនាញ​បាន​ណែនាំ ​​នូវ​អាហារ​ល្អៗ ​ដែ​ល​ស្រ្ដីមា​ន​ផ្ទៃ​ពោះ​គួរ​ព្យាយាម​ពិសា​ឱ្យ​បាន​ខ្ជាប់ខ្ជួ​ន​៖ ​
​អាហារ​ ៥​យ៉ាង​ ស្រ្ដី​ត្រូវ​ទទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​
​សណ្ដែក​៖ ​សូម​បន្ថែម​សណ្ដែក​ខ្មៅ ​សណ្ដែកស  ​សណ្ដែក​សៀង​ទៅ​ក្នុង​របប​អាហារ​រ​បស់​អ្នក​។ ​សូម​សាកល្បង​ដាក់​វា​ចូល​ក្នុង​ស៊ុប​  ភ្លា ​ឬញ៉ាំ​ ឬ​ដាក់ចូល​ទៅ​ក្នុងប៉ាស្ដា។ ក្រៅ​ពី​ផ្ដល់​ឱ្យអ្នក​នូវ​ជា​តិ​ប្រូតេអ៊ីន ​និង​ជាតិ​សរសៃ ​​Fiber ​អាហារ​ទាំ​ងនេះ​ក៏ជា​ប្រភពដ៏​ប្រសើរ​នៃសារធាតុ​ចិញ្ចឹមសំខាន់ៗ​​ ដូច​ជា ជាតិ​ដែក​ អាស៊ីដ​​ Folic ​កាល់ស្យូម​ និងជាតិ​ស័ង្កសី។
​ត្រី​សាល់​ម៉ុ​ន៖​ អាស៊ីដខ្លាញ់ ​Omega-3​ មាន​គុណ​ប្រយោជន៍​ល្អ​សម្រាប់​ខួរ​ក្បាល ​និង​ភ្នែក​របស់​ទារក ហើយ​ត្រី​សាម៉ុន ​​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ី​ដ​ខ្លាញ់​ប្រភេទ​នេះ​។ ​លើ​ស​ពី​នេះ​ទៀត​ វា​ផ្ដល់​ឱ្យ​អ្នក ​និង​ទារក​នូវ​ប្រូតេអ៊ីន ​​និង​វីតាមី​ន​​B​។​ ម្យ៉ាងទៀត ​ត្រី​សាម៉ុន​មាន​ផ្ទុក​ជាតិ​បារត​ទាប បើ​ធៀប​ទៅ​នឹង​ប្រភេ​ទ​ត្រី​ដទៃ​ទៀត​។ ​សូម​ព្យាយាម​ពិសាវា​ ដោយ​យក​វាទៅ​អាំង ​ស្ងោរ ​ឬ​ដាក់​លាយ​ជាមួយ​នឹង​សាឡាដ​។​ ដើម្បីសុវត្ថិភាព ​អ្នក​អាច​ពិសា​ត្រី ​ដែល​ផ្ទុក​ជាតិ​បារត​ទាប​ត្រឹមកម្រិត ៣៤០​ក្រាម​ក្នុងមួយសប្ដាហ៍ម្ដង​ ដូច​ជាត្រីសាម៉ុន​នេះ​ជាដើម។ ​
​ស៊ុ​ត​៖ ​ស៊ុត​មាន​លក្ខណៈ​ទន់​ងាយស្រួល​ពិសា ​និង​ជាប្រភពដ៏​ប្រសើរ​នៃជាតិ​ប្រូតេអ៊ីន ​ដែល​ផ្ដល់​នូវ​អាមីណូ​អាស៊ីដ​ដល់​អ្នក​ និង​ទារក​ក្នុង​ផ្ទៃ​។ ​ស៊ុតមាន​ផ្ទុ​ក​វី​តាមីន និង​សារធាតុ​រ៉ែ​បន្ថែម​ទៀតរួម​ទាំង ​ជាតិ Choline ​ផងដែរ​​ដែល​ល្អ​ប្រសើរ​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាលរ​បស់​ទារក​។ ​ប៉ុន្ដែទោះ​ជា​យ៉ាង​ណា ​ត្រូវ​ឱ្យ​ប្រាកដ​ថា ​អ្នក​មិន​ពិសាស៊ុត​ចម្អិនមិន​ទាន់​ឆ្អិន​ ឬស៊ុត​ឆៅ​នោះ​ទេ​។​
​ប្រភេទ ​Berry​​៖ ប្ល៊ូបឺរី រ៉ាស់បឺរី​ និងប្ល៊ែកបឺរី ​គឺ​ជា​អាហារ​សម្រន់​ដ៏​ឆ្ងាញ់​ពិសា ​​និង​មាន​ឱ​ជា​រស​ពេល​យក​ទៅ​លាយ​ជា​មួយ​​នឹង​នំ​ Pancake ​និង​ដាក់​លាយជា​មួយ​ធញ្ញជាតិ។ ​ប្រភេទ​ផ្លែ​បឺរី​នេះ សម្បូរ​ទៅ​ដោយ​វីតាមីនC ​ប៉ូតាស្យូម​ ​អាស៊ីដ​​ Folic និងជាតិ​សរសៃ Fiber​។​
​ទឹ​ក​ដោះ​គោ​ជូរ​ផ្ទុក​ជាតិ​ខ្លាញ់​ទា​ប​៖ ​ ​ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​មួយ​ពែង​មាន​ផ្ទុក​នូវជាតិ​កាល់​ស្យូម​ច្រើន​ជាងទឹក​ដោះធម្មតា ​ម្យ៉ាង​ទៀតវា​មាន​ផ្ទុកជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​មិន​ដាក់​បន្ថែម​ជាតិ​ស្ករ​ឡើយ​។​ ​សូម​ស្រូប​វា​ជា​មួយ​នឹង​ផ្លែ​ឈើ ឬ​នំស្រួយ ​ព្រម​ទាំង​ធញ្ញ​ជាតិ​​៕   ​
អត្ថបទ៖ ដេវីដ
Source: webmd