អាជ្ញាធរ បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​ពី​ច្រក​ផ្លូវ​ទន្លេបាទី ដល់​ផ្សារ​សំរោង​យ៉ោ​ង ដើម្បី​ជួសជុល​ស្ពានដែក​បេ​ឡេ នៅ​ថ្ងៃទី​៤​វិច្ឆិកា​នេះ​

ខេត្តតាកែវ: មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តតាកែវ បាន​ជូនដំណឹង​ទៅកាន់​អភិបាល​ខេត្តតាកែវ ពី​ការបិទ​មិន​ឲ្យ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុង​ចន្លោះ​ពី​ច្រក​ផ្លូវ​ទន្លេបាទី ដល់​ផ្សារ​សំរោង​យ៉ោ​ង នា​ថ្ងៃទី​៤​វិច្ឆិកា​នេះ ដើម្បី​ធ្វើការ​ជួសជុល​ជាបន្ទាន់​នូវ​ស្ពានដែក​បេឡា កុំ​ប៉ាក់ ( ស្ពាន​ហនុមាន ) ក្នុងភូមិ​ហនុមាន ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តតាកែវ បាន​លើកឡើងថា ស្ពានដែក​បេ​ឡេ កុំ​ប៉ាក់ ( ស្ពាន​ហនុមាន ) មួយកន្លែង​នេះ បានទទួល​រង​នូវ​ការដឹក​ធ្ងន់ៗ បណ្តាល​ឲ្យ​បាក់​ដាច់​ដែក​ធ្នឹម​បណ្តោយ​ស្ពាន ( ដែក​ប៉ាណូ ) ផ្នែក​ខាងកើត ចំក្បាល​ស្ពាន ពី​ខាងត្បូង​មួយ​ផ្ទាំង ហើយ​ស្រុត​ចុះក្រោម មិនអាច​ទុក​ប្រើប្រាស់​បាន ឬ​អាច​បង្ក​ឲ្យ​ខូច​ស្ពាន​ទាំងស្រុង​ពេលណា​មួយ​"​។​

​សេចក្តីជូនដំណឹង​ដដែល​នោះ បាន​បញ្ជាក់ថា ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​នេះ ត្រូវ​បញ្ចៀស​ចរាចរ ទិស​ពី​ខេត្តតាកែវ ទៅ​ភ្នំពេញ ត្រូវ​បត់​ឆ្វេង​តាមផ្លូវ​ខេត្ត​លេខ ១២២ ទៅ​ផ្លូវជាតិ​លេខ​៣ ( សំរោង​យ៉ោ​ង ទៅ​ត្រាំខ្នារ ) និង​ទិស​ពី​ភ្នំពេញ មក​តាកែវ ត្រូវ​បត់​ស្តាំ​តាមផ្លូវ​ខេត្ត​លេខ ១២០ បេ ទៅ​ផ្លូវជាតិ​លេខ​៣ ( ក្លោងទ្វារ​ទន្លេបាទី ទៅ​ភូមិ​ត្រពាំងវែង )៕​

អាជ្ញាធរ បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​ពី​ច្រក​ផ្លូវ​ទន្លេបាទី ដល់​ផ្សារ​សំរោង​យ៉ោ​ង ដើម្បី​ជួសជុល​ស្ពានដែក​បេ​ឡេ នៅ​ថ្ងៃទី​៤​វិច្ឆិកា​នេះ​