​បុរស​ម្នាក់ ដឹកគោ​ទៅ​ឲ្យ​ស៊ី​ស្មៅ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅលើ​ភ្លឺស្រែ

ព្រៃវែង: បុរស​ម្នាក់ បាន​ដឹកគោ​ឲ្យ​ស៊ី​ស្មៅ នៅតាម​ភ្លឺស្រែ ទាំង​មេឃ​កំពុង​ភ្លៀង ចម្ងាយ ១៣០ ម៉ែត្រ​ពី​ភូមិ ស្រាប់តែ​រន្ទះបាញ់​ស្លាប់​។ គ្រោះ​ធម្ម​ជាតិ​រន្ទះបាញ់​ស្លាប់ បុរស​ម្នាក់នេះ កើតឡើង​នៅ​ម៉ោង ប្រមាណ​ជិត ៥ ល្ងាច ថ្ងៃទី​៣ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ កន្សោម​អក ឃុំ កន្សោម​អក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង​។​

​តាម​សំដី​របស់លោក​វរសេនីយ៍ត្រី សួន សំអឿន អធិការនគរបាល ស្រុក​កំពង់ត្របែក បាន​ឲ្យ​ដឹងថាៈ ម៉ោង​៤ និង ៤៥ នាទី នៅពេល​មេឃ​កំពុង​ភ្លៀង ជនរងគ្រោះ ឈ្មោះ ជួប សាវឿន ភេទ​ប្រុស អាយុ ៥១ ឆ្នាំ មាន​ទីលំនៅ​ភូមិ កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក បាន​ដឹកគោ ឲ្យ​ស៊ី​ស្មៅ នៅតាម​ភ្លឺស្រែ ចម្ងាយ​ពី​ភូមិ ១៣០ ម៉ែត្រ ស្រាប់តែ​រន្ទះបាញ់ ដួល​នៅលើ ភ្លឺស្រែ​។ ពេលនោះ​បងប្អូន និង​សមត្ថកិច្ច​នគរបាល បានមក​ដល់ យកមក​សង្គ្រោះ តែ​ឈ្មោះ ជួប សាវឿន ត្រូវបាន​បាត​បង់ជីវិត​នៅនឹង កន្លែង​កើតហេតុ បាត់​ហើយ ។​

​សព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S