​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ នៅតាម​ផ្លូវ សង្ស័យ​រថយន្ត​បើក​កៀរ​

​កណ្តាល:  ប្រជាពលរដ្ឋជា​អ្នកដំណើរ បាន​ប្រទះឃើញ បុរស​វ័យ​ប្រមាណ​៤០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ សម្បុរ​ស្រអែម កំពស់​១​ម៉ែត្រ​៥៨ ពាក់អាវ​ការ៉ូ​ក្រហម ស្លៀកខោ ពណ៌​ពងមាន់ ដេកស្លាប់ នៅ​ថ្នល់​ស្លាប់​ជាតិ​។ តែ​សមត្ថកិច្ច​សង្ស័យ រថយន្ត​បើក​កៀរ បណ្តាល​ឲ្យ​ដួល​ស្លាប់ ហើយ​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៩-៣០ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ វាស់វែង រួច​យក​កង់ ពណ៌​ស្លាប​កា​ភេ​ម របស់​ជនរងគ្រោះ មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​។ សមត្ថកិច្ច បាន​សន្និដ្ឋានថា សង្ស័យ​រថយន្ត​បើក​កៀរ​។ ចំណែក​សព សមត្ថកិច្ច បាន​យកទៅ​តម្កល់ទុក នៅ​វត្ត​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត កណ្ដាល ដើម្បី​ស្រាវជ្រាវ​រក ក្រុមគ្រួសារ មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕V​/S

​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ នៅតាម​ផ្លូវ សង្ស័យ​រថយន្ត​បើក​កៀរ​

​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ នៅតាម​ផ្លូវ សង្ស័យ​រថយន្ត​បើក​កៀរ​