៣ ថ្ងៃ គជប ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ បាន​ជាង ៥ ពាន់​នាក់​

ភ្នំពេញ: លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង រយៈពេល ៣ ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​គជប​ប្រកាសថា មាន​អ្នក​មក​ចុះឈ្មោះ​បាន​ចំនួន ៥២៧២ នាក់ នៅក្នុង ៤១ ភូមិ ក្នុង ២៥ ឃុំ​សង្កាត់​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គជ​ប ចុះ​ថ្ងៃទី​៤​វិច្ឆិកា​។​

​គជប បាន​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ៤១ ភូមិ ក្នុង ២៥ ឃុំ​សង្កាត់ ដោយ​ក្នុង​មួយ​ខេត្ត​រាជធានី គជប​កំណត់​យក​មួយ​ឃុំ ឬមួយ​សង្កាត់​។​ គជប ប៉ាន់ស្មានថា នៅ ៤១ ភូមិនោះ នឹងមានអ្នកដែលត្រូវចុះឈ្មោះ​បោះឆ្នោត សាកល្បង សរុបចំនួន ៣២.៧៥៥ នាក់។

​គជប នឹង​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ រយៈពេល ៣ ខែ ចាប់បី​ខែមីនា ឆ្នាំ​២០១៦ នៅ​គ្រប់​ភូមិ​សង្កាត់ ទូទាំងប្រទេស ដោយមាន​អ្នកបោះឆ្នោត ដែល​ប៉ាន់ស្មាន​ប្រមាណ​ជិត ១០ លាន​នាក់​៕​

៣ ថ្ងៃ គជប ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ បាន​ជាង ៥ ពាន់​នាក់​
សកម្មភាពចុះឈ្មោះអ្នកបោះឆ្នោតសាកល្បង នាថ្ងៃទី១វិច្ឆិកា
( រូបភាពពីហ្វេសប៊ុករបស់លោកស្រី កែ សុវណ្ណរតន៍ )

៣ ថ្ងៃ គជប ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ បាន​ជាង ៥ ពាន់​នាក់​