Sanchez នឹង​មិន​ទៅ​ចោល Arsenal ទេ​ហើយ​ចង់​ឈ្នះ Premier League ជាមួយ​ក្លិប

Sanchez នឹង​មិន​ទៅ​ចោល Arsenal ទេ​ហើយ​ចង់​ឈ្នះ Premier League ជាមួយ​ក្លិប

ខ្សែប្រយុទ្ធ Alexis Sanchez បាន​ឲ្យ​ដឹង​ថា​គេ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​បដិសេធ​សំណើ​ទិញ​នានា ដើម្បី​បន្ត​នៅ​ជាមួយ Arsenal ដណ្ដើម​យក​ពាន Premier League ឲ្យ​បាន។

 

Sanchez នឹង​មិន​ទៅ​ចោល Arsenal ទេ​ហើយ​ចង់​ឈ្នះ Premier League ជាមួយ​ក្លិប

 

ការ​និយាយ​បែបនេះ​បន្ទាប់​ពី​ប្រភព​មួយ​ចំនួន​ផ្សាយ​ថា ក្លិប​យក្ស​អេស្ប៉ាញ Real Madrid កំពុង​សម្លឹង​ក្នុង​ការ​ផ្ទេរ​យក​រូបគេ តែ​កីឡាករវ័យ ២៦ឆ្នាំ ​បាន​ចេញ​អះអាង​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍ ការ​វិល​ទៅ​ទឹក​ដី​អេស្ប៉ាញ​វិញ​ទេ។

 

យោង​តាម​កាសែត​អេស្ប៉ាញ Don Balon ខ្សែប្រយទ្ធ​ជម្រើស​ជាតិ​ឈីលី គ្រោង​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal ដែល​រូបគេ​នឹង​ចរចា​រឿង​ការ​ដំឡើង​ថ្លៃ​ឈ្នួល នឹង​ផែនការ​សម្រាប់​អនាគត​មួយ​ចំនួន​ផង​ដែរ។

 

Sanchez បាន​ស៊ុត​បញ្ចូលទី១១គ្រាប់ ​ហើយ​នៅ​រដូវកាល​ថ្មី ដែល​ទាំង​នេះអាច​ធ្វើ​ឲ្យក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ពិបាក​បដិសេធ​ចំពោះ​ការ​ទាមទារ​របស់​គេ៕

 

ប្រែសម្រួល៖ រុន វីរ៉ុត

ប្រភព៖ caughtoffside