ឥណ្ឌូណេស៊ី បិទព្រលាន យន្តហោះកោះ បាលី ដោយសារ ភ្នំភ្លើងផ្ទុះ

ហ្សាការតា ៖ អាជ្ញាធរ ឥណ្ឌូណេស៊ី បានបញ្ជាឲ្យបិទព្រលានយន្តហោះ អន្តរជាតិ កោះបាលី នៅថ្ងៃពុធ ទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះ បន្ទាប់ពីភ្នំភ្លើង បារូហ្សារី បានផ្ទុះឡើង នៅក្បែរ កោះទេសចរណ៍ដ៏ល្បីល្បាញ របស់ឥណ្ឌូ ណេស៊ីមួយនេះ ។ នេះបើតាមសារព័ត៌មាន ស៊ិនហួ ដកស្រង់សម្តី ពីមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី មកពីទីភ្នាក់ងារ គ្រប់គ្រងគ្រោះ ហន្តរាយជាតិ លោក សូតូផូ នូក្រូហូ ។

បើតាមមន្ត្រីខាងលើនេះ ឲ្យដឹងដូច្នេះថា « អាកាសយាន្តដ្ឋានអន្តរជាតិ Mgurah Rai នៃកោះ បាលី ត្រូវបានបិទ បណ្តោះអាសន្នជាថ្មីទៀត។ ការបិទចាប់ផ្តើមពីម៉ោង ៧ និង៥នាទីព្រឹក ថ្ងៃពុធ នេះ រហូតដល់ម៉ោង ៧ និង ៤៥ នាទីល្ងាច ម៉ោងនៅទីក្រុងហ្សាការតា» ។ យ៉ាងណាក៏ដោយ អាជ្ញាធរកំពុងតាមដានសកម្មភាពរបស់ភ្នំភ្លើង ខាង លើនេះនៅឡើយ ដើម្បីប្រាកដថា វានឹងមិនបង្កទុក្ខទោស អ្វីខ្លាំងនោះឡើយ ៕

ឥណ្ឌូណេស៊ី បិទព្រលាន យន្តហោះកោះ បាលី ដោយសារ ភ្នំភ្លើងផ្ទុះ

ឥណ្ឌូណេស៊ី បិទព្រលាន យន្តហោះកោះ បាលី ដោយសារ ភ្នំភ្លើងផ្ទុះ

ឥណ្ឌូណេស៊ី បិទព្រលាន យន្តហោះកោះ បាលី ដោយសារ ភ្នំភ្លើងផ្ទុះ