បទ​ថ្មី​របស់ IU ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Britney Spears

បទ​ថ្មី​របស់ IU ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Britney Spears

កាល​ពី​ថ្ងៃ​ទី៣ ខែ វិច្ឆិកា បណ្ដាញ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង Daily Sports បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​កូរ៉េ IU បាន​ប្រើ​​សំឡេង​របស់​តារា​ចម្រៀង​អាមេរិក Britney Spears ដោយ​មិន​បាន​សុំ​​ការ​អនុញ្ញាត​​ពី​ម្ចាស់​ដើម។

 

បទ​ថ្មី​របស់ IU ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Britney Spears

 

បទ​ចម្រៀង​ដែល​ត្រូវ​គេ​សង្ស័យ​នោះ​គឺ​បទ “Twenty Three” ហើយ​បទ​នេះ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី​បទ “Gimme more” របស់ Britney ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ ២០០៧។

 

ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​អាមេរិក ដោយ​ពួក​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ” ខ្ញុំ​ជឿ​ជាក់​ថា​ពាក្យ​មួយ​ឃ្លា ‘Keep on rockin’ នៅ​ក្នុង​បទ​របស់ IU គឺ​ជា​សំឡេង​របស់ Britney Spears។ អ្នក​ណា​ស្ដាប់​ក៏​ដឹង​ថា​នោះ​​ជា​សំឡេង​របស់​ Britney ដែរ។ Britney តាំង​ពី​ដើម​មក​មិន​ដែល​លក់​សំឡេង​នោះ​ទេ រឿង​នេះ​ពិត​ជា​គួរ​ឲ្យ​សង្ស័យ​ខ្លាំង​ណាស់”

 

បទ “23” គឺ​ជា​បទ​ថែម​ខាង​ក្រៅ ហើយ​មិន​អាច ដោន​ឡូត បាន​ទ។ រឿង​ចោទ​ប្រកាន់​នេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​អាជីព​របស់​តារា​ចម្រៀង​កូរ៉េ​វ័យ​ក្មេង​រូប​នេះ ដោយ​សារ​តែ​នាង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​និពន្ធ​ម្នាក់​ដែរ​ក្នុង​អាល់ប៊ុម​លើក​នេះ៕

 

វីដេអូ​បទ “23” របស់ IU និង “Gimme more” របស់ Britney ដាក់​បញ្ចូល​គ្នា៖

 

ចុចអាន៖Taylor Swiftត្រូវ​តារា​ចម្រៀង​ម្នាក់​ប្ដឹង​ទារ​៤២​លាន​ដុល្លារ​រឿង​លួច​ឃ្លា​ក្នុង​ចម្រៀង​​របស់​គេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖koreaboo