អ្នក​ដឹកនាំ​​រឿង​ថៃ ​”May who” ចែក​រំលែក​បទពិសោធន៍​​ផ្ទាល់​​​ខ្លួន

អ្នក​ដឹកនាំ​​រឿង​ថៃ ​”May who” ចែក​រំលែក​បទពិសោធន៍​​ផ្ទាល់​​​ខ្លួន

ក្នុង​ឱកាស​សម្ពោធ​រឿង “ម៉េ​ណា ស្នេហា​ឆ្លង​ចរន្ត”  នៅ​រោង​ភាពយន្ត Major Cineplex by Cellcard កាលពី​រាត្រី​ថ្ងៃ​ច័ន្ទ​លោក Chayanop Boonprakob អ្នក​ដឹកនាំ​រឿង​ថៃ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​បាន​ចែក​រំលែក​បទ​ពិសោធ​ក្នុង​ការ​ដឹកនាំ​រឿង​ថា​ ពី​ដំបូង​ត្រូវ​ផលិត​រឿង​ឲ្យ​ក្នុង​ប្រទេស​ខ្លួន​ចូលចិត្ត​ជា​មុន​សិន ដើម្បី​ក្លាយ​ខ្លួន​អ្នក​ដឹក​នាំ​រឿង​​ល្បី​ឈ្មោះ​មួយ​រូប។

 

អ្នក​ដឹកនាំ​​រឿង​ថៃ ​”May who” ចែក​រំលែក​បទពិសោធន៍​​ផ្ទាល់​​​ខ្លួន

 

ឆ្លើយតប​តាម​រយៈ​អ្នក​បកប្រែ​លោក  Boonprakob បាន​​និយាយ​ថា “ជា​ដំបូង​ខ្ញុំ​ផលិត​រឿង​ឲ្យ​ប្រទេស​ថៃ មើល ហើយ​ចូលចិត្ត​សិន បន្ទាប់​មក​ទៀត​នៅ​ពេល​ប្រទេស​ជិតខាង​ចូលចិត្ត​ដែរ​នេះ​ជា​ចំណុច​ពិសេស​លើស​ពិសេស​ហើយ។” បុរស​វ័យ ៣១ ឆ្នាំ​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​តាមពិត​លោក​ទើប​បាន​ចូល​ប្រឡូក​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​រឿង​នេះ​បាន​៤ឆ្នាំ​ប៉ុណ្ណោះ ហើយ ​”May who” គឺជា​រឿង​ដំបូង​ដែល​បាន​យក​មក​បញ្ចាំង​នៅ​កម្ពុជា តែ​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើស​ក្ដី​រំពឹង​ទុក។

 

សម្រាប់​ការ​ផលិត​រឿង​នីមួយៗ​វិញ​លោក  Chayanop បាន​ឲ្យ​ដឹង​ថា “ពេល​ចាប់ផ្ដើម​ធ្វើ​ឡើង​ គឺ​ខ្ញុំ​បាន​ដាក់​ចិត្ត​ដាក់​កាយ​យ៉ាង​ខ្លាំង។ ដូចនេះ​ហើយ​រឿង​ដែល​ផលិត​ចេញ​មក​នឹង​មាន​ផ្ទៃ​រឿង​ល្អ ដូច​ការ​ខិតខំ​របស់​យើង។” ចំណែក “May who” ភាព​យន្ត​ស្នេហា​បែប​កំប្លែង​នេះ បុរស​រូប​នេះ​បញ្ជាក់​ថា​មាន​សភាព​រឿង​ដូច​រឿង​ពិត​លោក​កាល​ជា​សិស្ស​វិទ្យាល័យ ហើយ​លោក​តែង​កត់​ទុក​ក្នុង​កំណត់​ហេតុ​ប្រចាំថ្ងៃ បូករួម​ទាំង​គំនិត​ក្រុម​ការងារ​ទាំងមូល​ផង​ដែរ។

 

អ្នក​ដឹកនាំ​​រឿង​ថៃ ​”May who” ចែក​រំលែក​បទពិសោធន៍​​ផ្ទាល់​​​ខ្លួន

 

អ្នក​ដឹកនាំ​រឿង​ខាង​លើ​បាន​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ថា​ ពេល​នេះ​សប្បាយ​ចិត្ត​ហួស​ស្មាន ព្រោះ​បាន​ជួប និង​ឃើញ​អ្នក​គាំទ្រ​ជាច្រើន​ចូលចិត្ត​ទាំង​ភាពយន្ត និង​តារា​សម្ដែង​របស់​លោក។ “ម៉េ​ណា ស្នេហា​ឆ្លង​ចរន្ត” ត្រូវ​​បាន​ដាក់​បញ្ចាំង ហើយ​ក្រុម​លោក​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឡាវ កម្ពុជា ថៃ ហើយ​នឹង​មាន​គម្រោង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​សិង្ហបុរី និង​វៀតណាម​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទៀត៕

 

អ្នក​ដឹកនាំ​​រឿង​ថៃ ​”May who” ចែក​រំលែក​បទពិសោធន៍​​ផ្ទាល់​​​ខ្លួន

 

អត្ថបទ៖ទ្រី រ៉ាវី