សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកអំណោយ ដល់អ្នក រស់នៅ ជាមួយមេរោគអេដស៍, ជនពិការ, ចាស់គ្មានទីពឹង ក្នុងខេត្ត កំពង់ស្ពឺ ៤២៣២នាក់

កំពង់ស្ពឺ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានអញ្ជើញជួបសំណេះសំណាល និង ចែកអំណោយជាស្បៀង និងសម្ភារៈ របស់កាកបាទ ក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដែលរស់នៅជាមួយមេរោគអេដស៍, ជនពិការ, កុមារកំព្រា គ្រួសារទីទ័លក្រ និងចាស់គ្មានទីពឹង ចំនួន១០៤៧គ្រួសារ ស្មើនឹង ៤២៣២នាក់ មកពីស្រុកភ្នំស្រួច និងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងថា កាកបាទក្រហមកម្ពុជា តែងតែរកយកចិត្តទុក្ខដាក់ ដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ហើយអំណោយទាំងនេះ ដែលយកមកចែកជូន បងប្អូនប្រជាពលរដ្ឋនេះ គឺកាកបាទក្រហមកម្ពុជា ទទួលអំណោយពីសប្បុរសជននានា ទាំង ក្នុង និងក្រៅប្រទេស ។

នៅក្នុងពិធីចែកអំណោយនោះ អមដំណើរដោយ លោកស្រី ឃួន សុដារី, លោកស្រី ជឹង សុភាព, លោកស្រី អ៊ុក ម៉ាលី, លោកស្រី ពេជ សោភ័ន ព្រមទាំងលោកស្រី, លោកស្រីឧកញ៉ា ជាច្រើនទៀត ។

ពិធីចែកអំណោយនេះ នឹងត្រូវរៀបចំធ្វើឡើង នៅវត្តព្រៃរមៀត ស្ថិតក្នុងភូមិព្រៃរមៀត ឃុំរំដួល ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ អំណោយដែលត្រូវចែកជូន អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង កុមារកំព្រា ស្រីមេម៉ាយ និងគ្រួសារ ជនពិការ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង មុង ភួយ ក្រមា និងក្រណាត់សរមួយដុំ ថវិការ១ម៉ឺនរៀល ៕