ព្រះសង្ឃ ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ព្រះសង្ឃ ២អង្គនិមន្តបិណ្ឌបាតរួមគ្នា ស្រាប់តែផ្ទុះ ពាក្យសម្តីឈានដល់ការវាយតប់គ្នាផ្អើលអស់ប្រជា ពលរដ្ឋ ដែលយកកូនទៅព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផា នៅម៉ោងជាង ៩ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខមន្ទីរពេទ្យ គន្ធបុប្ផាទី៤ ស្ថិខាងជើងវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ព្រះសង្ឃទាំង ២អង្គដែលវាយតប់គ្នាធ្វើឲ្យបាត់បង់អស់តម្លៃដ៏ឧត្តុង្គឧត្តមរបស់ព្រះពុទ្ធសាសនានេះ ទី១- ឈ្មោះ  កែវ ចំរើន ព្រះជន្ម ២៥ព្រះវស្សា គង់នៅវត្តសារ៉ាវ័នតេជោ កុដិលេខ១៧ និងទី២- ឈ្មោះ សឿន ម៉ាប់ ព្រះជន្ម២២ ព្រះវស្សា គង់នៅកុដិលេខ២៤។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុព្រះសង្ឃទាំង ២អង្គ បាននិមន្តបិណ្ឌ  បាតតាមបណ្តោយផ្លូវលេខ៩០ ពេលមកដល់ចំណុចកែងខាងមុខមន្ទីរពេទ្យគុន្ធបុប្ផា មិនដឹងថាមានបញ្ហាអ្វី ស្រាប់  តែលោកសង្ឃទាំង ២អង្គ បានដេញវាយគ្នាទៅវិញទៅមក ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋ។ ជាពិសេសអ្នក ដែលយកកូនមកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផានាំគ្នាចោមរោមមើល ហើយក៏ត្រូវបានសមត្ថកិច្ចប្រចាំការមន្ទីរពេទ្យ បាន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកនាំលោកសង្ឃទាំង ២អង្គ ទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ។

បើតាមការបញ្ជាក់របស់មត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសង្ឃ ២អង្គ វាយគ្នា ដោយសារតែនិមន្ត បិណ្ឌបាតជាមួយគ្នាឲ្យធម៌មិនស្របគ្នា។

ព្រះសង្ឃព្រះនាម កែវ ចំរើន បួសបាន ៣វស្សា។ រីឯព្រះសង្ឃព្រះនាម សឿន ម៉ាប់ បួសបាន ៤វស្សា។ ក្រោយ សួរនាំរួច ព្រះសង្ឃ២អង្គនោះ ត្រូវបានប្រគល់ទៅអធិការវត្តសារ៉ាវ័នតេជោ ជាអ្នកអប់រំតាមវិន័យសង្ឃ៕

ព្រះសង្ឃ ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា

ព្រះសង្ឃ ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា