ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ខ្យល់​អ័ព្ទ​បាន​បង្ក​បញ្ហា​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់អឺរ៉ុប ដូច​ជា​​ធ្វើ​ឲ្យ​​កក​ស្ទះ​ជើង​ហោះ​មួយ​​​ចំនួននៅ​ក្រុង​ Brussels ប្រទេស​បែលហ្ស៊ិក​ ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ ក្រុង​ Amsterdam ប្រទេស​​ហូឡង់ និង​នៅ​ព្រលាន​យន្តហោះ Paris Charles de Gaulle ប្រទេស​បារំាង​ជា​ដើម។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​​សារពត៌មាន Metro អង់គ្លេស។

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប
 
​ចំណែក​​ឯ​នៅ​​​ប្រទេស​អង់គ្លេស​ រយៈ​ពេល​បី​ថ្ងៃ​ហើយ​ដែល​ខ្យល់​​អ័ព្ទ​បាន​នៅ​វិល​វល់​​​​ក្នុង​​តំបន់​ជា​ច្រើន​​ក្នុង​ប្រទេស​នេះ។ ផ្សែង​អ័ព្ទ​បាន​ធ្វើ​ឲ្យ​​មាន​បញ្ហា​ជា​ច្រើន​ផង​ដែរ​​​ ជា​ពិសេស​​បញ្ហា​សម្រាប់​ការ​ធ្វើ​ដំណើរ​​ ​​ទាំង​ផ្លូវ​គោក​ ទឹក ​និង​អាកាស។
​​​​
 
ព្រលាន​យន្តហោះ​ Healthrow ដ៏​មមាញឹក​មួយ​ក្នុង​ទីក្រុង​ឡុងដុង​ បាន​លុប​ចោល​ជើង​ហោះ​ហើរ​ចំនួន​ ១២៩​ជើង កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ខ្យល់​អ័ព្ទ​ត្រជាក់ ក៏​បាន​រារាំង​ដល់​ការ​ហោះ​ហើរ​នៅ​ក្នុង​ក្រុង Manchester ​​ក្រុង Glasgow ក្រុង Belfast និង​ក្រុង Cardiff​ ផង​ដែរ​។

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប
 
​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ការិយាល័យ​ឧតុនិយម​ប្រទេស​អង់គ្លេស​ក៏​បាន​ព្រមាន​ចំពោះ​ប្រជាជន ទាំង​នៅ​អង់គ្លេស ​និង​ប្រទេស​វ៉ែល ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​អ័ព្ទ​​​ក្នុង​ពេល​ធ្វើ​ដំណើរ ចំណែក​ឯ​​ជើង​​ហោះ​ហើរ​​​​​ចំនួន​៨​ ក្នុង​ទីក្រុង​ឡុងដុង និង​ចំនួន​១១​ទៀត នៅ​ព្រលាន​យន្តហោះ​ Healthrow ​ត្រូវ​លុប​ចោល៕

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប
 
ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ខ្យល់​​អ័ព្ទ​ត្រជាក់​​​​​​​ កំពុង​បង្ក​បញ្ហា​នៅ​តំបន់​ជា​ច្រើន​​​​នៅ​អឺរ៉ុប

ចុចអាន៖ ម៉ាឡេស៊ី​បិទ​សាលា ដោយ​សារ​​ផ្សែង​អ័ព្ទ​ក្រាស់

ចុចអាន៖ ខ្យល់​​អ័ព្ទ​នៅ​សិង្ហបុរី​​​ ចូល​ដល់កម្រិត​​ប៉ះ​ពាល់​សុខភាព

​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro , mirror