ចង្កឹះ​ឫស្សីតម្លៃ​ថោក​ អាច​មាន​ជាតិ​ពុល​ប៉ះពាល់​សុខភាព?

ចង្កឹះ​ឫស្សីតម្លៃ​ថោក​ អាច​មាន​ជាតិ​ពុល​ប៉ះពាល់​សុខភាព?

ចង្កឹះ​ ជា​ឧបករណ៍សម្រាប់​ញ៉ាំ​អាហារ​ដ៏​ពេញនិយម​មួយ​ដែល​មនុស្ស​ប្រើ​ស្ទើរ​រាល់ថ្ងៃ​ជា​ពិសេស​នៅ​តំបន់​អាស៊ី។ យ៉ាង​ណា​ក្ដី ការ​​​ប្រើ​​ចង្កឹះ​ទាំង​នោះ​​ ក៏​អាច​​នាំ​ផលវិបាក​ដល់​សុខភាព​ ប្រសិន​បើ​យើង​ជ្រើសរើស​ខុស ឬ​តម្លៃ​ថោក​ពេក។ ជា​ធម្មតា​ ចង្កឹះ​ដែលមាន​តម្លៃ​ថោក  គឺ​ចង្កឹះ​ឬស្សី​ស្រោប​ថង់ ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​កន្លែង​លក់​ចំណីរ​អាហារ​តាម​ផ្លូវ ឬ​តាម​រទេះរុញ​ (ចង្កឹះ​ប្រើ​ម្ដង ​រួច​បោះ​ចោល)។

 

ចង្កឹះ​ឫស្សីតម្លៃ​ថោក​ អាច​មាន​ជាតិ​ពុល​ប៉ះពាល់​សុខភាព?
 

បុរសចិន​​ម្នាក់​ឈ្មោះ Huang Bo បាន​​សរសេរ​ក្នុង​ប្លុក ​​ថា​ខ្លួន​​​បាន​សាកល្បង​​លាង​ចង្កឹះ​​ឫស្សី ​បាន​ពី​ភោជនីយដ្ឋាន​មួយ ​ដោយ​គាត់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល បន្ទាប់​ពី​រក​ឃើញ​ថា​ចង្កឹះ​​ទាំង​នោះ​បាន​ប្រែ​ចេញ​ជា​ពណ៌លឿង និង​ក្លិន​អ្វី​​ម្យ៉ាង។ ​គាត់​ប្រាប់​ថា សូម​ឈប់​ប្រើ​ចង្កឹះ​ឫស្សី​ថោក​នេះ​ទៅ វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​អ្នក​ណាស់។ សារ​នេះ​​ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​ៗ​ជាង ១២​ម៉ឺន​នាក់។

 

អ្នក​ជំនាញ​ខាង​ចំណី​អាហារ​ជនជាតិ​ចិន ​លោកDong Jinshi បាន​ឲ្យ​ដឹង​ថា​ពណ៌ និង​ក្លិន​របស់​ចង្កឹះ​​ទាំង​នោះ​បង្ហាញ​ថា​​វា​អាច​​ត្រូវ​គេ​ដាក់​ស្ពាន់ធ័រ និង​សារធាតុ​គីមី​ផ្សេង​ទៀត​ ដើម្បី​រក្សា​គុណភាព​ចង្កឹះ។ លោក​បន្ថែម​ ស្ពាន់ធ័រ អ៊ីដ្រូហ្សែន​ប៉េរូស៊ីត​ សូដ្យូម​អីដ្រូស៊ុល​ហ្វីត ​និងសារធាតុ​ mold inhibitor ជា​សារធាតុ​គីមី​ដែល​គេ​តែ​ង​តែ​​ដាក់​ក្នុង​ចង្កឹះ​​ ​ទោះ​គេ​មិន​អនុញ្ញាត​ក្ដី។

 

អ្នក​ជំនាញ​ដដែល​​បន្ត​ថា ​ចង្កឹះ​ទាំង​នេះ​ភាគ​ច្រើន​​ផលិត​តាម​ហាង​តូច​ៗ នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ​​ដែល​គេ​មិនសូវ​ស្គាល់​ឈ្មោះ និង​មិន​ដែល​​បាន​ទទួល​អាជ្ញាប័ណ្ណ​ឡើយ។

 

ចង្កឹះ​ឫស្សីតម្លៃ​ថោក​ អាច​មាន​ជាតិ​ពុល​ប៉ះពាល់​សុខភាព?
 

​ទោះ​ជា​បែប​នេះក្ដី ​អ្នក​ជំនាញ​សុវត្ថិភាព​ចំណី​អាហារ​ម្នាក់​ទៀត​លោក Fan Zhihong មក​ពី​សាកល​វិទ្យាល័យ​កសិកម្ម​ចិន ​ថា​វា​ពិបាក​នឹង​​វាយ​តម្លៃ​ចំពោះ​ចង្កឹះ​ញ៉ាំ​ហើយ​បោះ​ចោល​ទាំង​នេះ​ណាស់។ ចំណែក​ម្ចាស់​ហាង​មួយ​ថា ​ការ​ប្រើ​ចង្កឹះ​ឫស្សី មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទេ​ក្នុង​ហាង​លោក ព្រោះ​វា​មិនល្អ​​សម្រាប់​សុខភាព៕

 

ចុចអាន៖ ចង្កឹះ​ខ្មែរ ស្នាដៃ​ខ្មែរ គ្មាន​ជាតិ​គីមី ១០០%


​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ snopes, chinadaily