ប្រធានសភា ​ហុង គ្រី ​ថានឹងជួយជំរុញ​ពាណិជ្ជកម្ម​និងសេដ្ឋកិច្​ចរវាងកម្ពុជា-ហុង គ្រី

រាជធានីភ្នំពេញ ៖ ​នៅក្នុងជំនួបសម្តែង​ការគួរសម និងធ្វើសវនាការជាមួយសម្តេចតេជោ​ ហ៊ុន សែន ​នៅវិមានសន្តិភាព​ នាព្រឹកថ្ងៃទី០៤​ វិច្ឆិកានេះ​ ប្រធានរដ្ឋសភានៃ​ប្រទេស​ ហុង គ្រី ​លោក ឡា​ស្លូ កូ​វើ​ បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា "​នេះជាលើកទី១ និង ​ក៍ជាលើកទី១ផងដែរ​ដែលលោក​និងប្រធានរដ្ឋសភាហុង គ្រី មក​ទស្សនកិច្ចផ្លូវការ​នៅក្នុងប្រទេសកម្ពុជា ។

លោកប្រធានសភា​ ហុង គ្រី​ បានបន្តដោយបញ្ជាក់ថា ​នៅក្នុងដំណើរទស្សនកិច្ចនេះ​លោកផ្តោតសំខាន់ទៅលើការផ្សារ​ភ្ជាប់ទំនាក់ទំនង​រវាងស្ថាប័ននិតិប្បញ្ញត្តិ​ប្រទេស​ទំាង​ពីរ ។ ជាមួយគ្នានេះដែរ ​លោកឡា​ស្លូ កូ​វើ ​ក៍បានជម្រាបសម្តេចតេជោ ​ហ៊ុន សែន ទៀតថា ​លោកនឹងជួយជំរុញពាណិជ្ជកម្ម ​និងសេដ្ឋកិច្ចរវាងកម្ពុជា-ហុង ​គ្រីផងដែរ" ។

ជាការឆ្លើយតប​នៅក្នុងឱកាសនោះ ​សម្តេចតេជោនាយករដ្ឋមន្រ្តី​ក៍បានថ្លែងអំណរគុណដល់​ប្រទេសហុង គ្រី ​ដែលនៅទសវត្សទី៨០​កន្លងមកធ្លាប់បានជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ដល់ប្រទេសកម្ពុជា ​និងគំាទ្រទំនាក់ទំនង​រវាងស្ថាប័ន​នីតិប្បញ្ញត្តិទំាងពីរ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕