ឯកអគ្គរដ្ឋទូត​គុយបាផុត​អាណត្តិទទួលស្គាល់​សេដ្ឋកិច្ចកម្ពុជារីកចម្រើន

រាជធានីភ្នំពេញ ​៖ នៅក្នុងជំនួបសម្តែង​ការគួរសម​និងជម្រាបលាសម្តេចតេជោ​ ហ៊ុន សែន​ ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋគុយបា​ដែលផុតអាណត្តិការទូត​នៅកម្ពុជា លោក VOSE RAMON RADRIGUEZ VARONA ​បានមានប្រសាសន៍ថា ​"នៅក្នុងអាណត្តិបំពេញបេសកកម្មការទូត​នៅកម្ពុជា​ លោកមិនដែលជួបការ​លំបាកអ្វីនោះទេ​ ផ្ទុយទៅវិញ​តែង​តែ​មានការសហការ​យកចិត្តទុកដាក់ពី​រាជរដ្ឋាភិបាលកម្ពុជា ​ក៍ដូចជាក្រសួងការបរទេស​ ។ លោកឯកអគ្គរដ្ឋទូតក៍បាន​សរសើរចំពោះ​ការរីកចម្រើន​ទំាងសេដ្ឋកិច្ចនិង​នយោបាយរបស់កម្ពុជា​ ហើយលោកក៍សង្កេតឃើញថា​យុវជនកម្ពុជា​មានការផ្លាស់ប្តូរជីវភាព និងថាកម្ពុជានឹង​មានអនាគតភ្លឺស្វាង " ។

ជាការឆ្លើយតប​សម្តេចតេជោនាយករដ្ឋមន្រ្តីក៍​បានថ្លែងអំណរគុណដល់លោក​ទូតគុយបាដែលកន្លង​មកបានជួួយសហការល្អ​និងជូនពរលោក​VOSE RAMON RADRIGUEZ VARONA ទទួលបានជោគជ័យថ្មីៗ​ថែមទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕