​រដ្ឋា​​​ភិបាល​​​​​​និយាយ​​​ថា ជនភៀស​​​ខ្លួន​​​ម្នាក់​​​ពី​​​កោះ​​​ណូរូ​​​នឹង​​​មក​​​កម្ពុជា​​​

លោក សុខ ផល​​​ អគ្គ​​​នាយក​​​ដ្ឋាន​​​​​​អន្តោ​​​ប្រវេសន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ​​​កម្ពុជា​​​​​​នឹង​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ពីរ​​​នាក់​​​ ដែល​​​ស្ម័គ្រ​​​ចិត្ត​​​​​​មក​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​​​​ប្រទេស​​​នេះ​​​ក្នុង​​​ពេល​​​មាន​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​គណៈ​​​ប្រតិភូ​​​ទៅ​​​កាន់​​​​​​មជ្ឈ​​​មណ្ឌល​​​​​​ជន​​​ភៀសខ្លួន​​​នៃ​​​ប្រទេស​​​អូស្ត្រាលី​​​​​​នៅ​​​លើ​​​កោះ​​​ណូរូ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​កញ្ញា​​​ ប៉ុន្តែ​​​​​​មិន​​​បាន​​​ពន្យល់​​​​​​ថា​​​មូល​​​ហេតុ​​​អ្វី​​​ទេ។​​​​​​

លោក សុខ ផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​ ហើយ​​​នឹង​​​​​​មក​​​សប្តាហ៍​​​នេះ​​​ ឬ​​​សប្តាហ៍​​​ក្រោយ។​​​ ដំបូង​​​មាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ពីរ​​​នាក់​​​ ប៉ុន្តែ​​​​​​ឥឡូវ​​​មាន​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ”។​​​

លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​ប្រកាស​​​​​​​​​អំ​​​ពី​​​ការ​​​មក​​​ដល់​​​នៃ​​​ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​បន្ថែម​​​ទៀត​​​ពី​​​កោះ​​​ណូរូ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​​​​​​​តុលា​​​ បន្ថែម​​​លើ​​​ជន​​​ភៀស​​​ខ្លួន​​​បួន​​​នាក់​​​ដំបូង​​​​​​ដែល​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ខែ​​​មិថុនា​​​​​​ជា​​​ផ្នែក​​​នៃ​​​​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ ដែល​​​កម្ពុជា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ជាមួយ​​​​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​​ពី​​​ឆ្នាំ​​​មុន។

​​​​​​​​​​​​គណៈ​​​ប្រតិភូ​​​កម្ពុជា​​​​​​ដែល​​​បាន​​​ទៅ​​​ធ្វើ​​​ទស្ស​​​នកិច្ច​​​​​​​​​ប្រទេស​​​កោះ​​​ណូរូ​​​​​​​​​កាល​​​ពី​​​ខែ​​​​​​កញ្ញា​​​​​​​​​​​​ថា​​​​​​នឹង​​​​​​ជួប​​​​​​ក្រុម​​​​​​​​ថ្មី​​​គឺ​​​ជន​​​ភៀស​​​ខ្លួន​​​​​​បួន​​​នាក់​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​​​​អះ​​​អាង​​​ថា​​​បាន​​​ស្ម័គ្រ​​​ចិត្ត ប៉ុន្តែ​​​កម្ពុជា​​​នៅ​​​ពេល​​​នោះ​​​​​​​​​​​​និយាយ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​បាន​​​ផ្លាស់​​​ប្តូរ​​​គំនិត​​​​​​វិញ។​​​​​​​​​

ចំពោះ​​​ជន​​​​​ភៀស​​​​​​ខ្លួន​​​ដែល​​​បាន​​​មក​​​ដល់​​​​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មិថុនា នាយ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​និយាយ​​​ថា ពួក​​​គេ​​​កំពុង​​​រក​​​ការ​​​ងារ​​​ធ្វើ។​​​

លោក សុខ ផល​​​ បាន​​​និយាយ​​​ថា “យើង​​​ទទួល​​​បាន​​​ដំណឹង​​​ថា ពួក​​​គេ​​​មិន​​​ទាន់​​​រក​​​ការងារ​​​បាន​​​ធ្វើ​​​នៅ​​​ឡើយ​​​ទេ ដូច្នេះ​​​គេ​​​នៅ​​​តែ​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អូស្ត្រាលី”។​​​

ទាំង​​​ប្រទេស​​​អូស្ត្រាលី ទាំង​​​អង្គ​​​ការ​​​​​​អន្តរ​​​ជាតិ​​​ទេសន្ត​​​ប្រវេសន៍​​​​​​ មិន​​​​​​ពិភាក្សា​​​ពិស្តារ​​​ទាក់​​​ទិន​​​នឹង​​​ជន​​​ភៀស​​​ខ្លួន​​​ទេ៕​​​រើន​​​

 

The post ​រដ្ឋា​​​ភិបាល​​​​​​និយាយ​​​ថា ជនភៀស​​​ខ្លួន​​​ម្នាក់​​​ពី​​​កោះ​​​ណូរូ​​​នឹង​​​មក​​​កម្ពុជា​​​ appeared first on ខេមបូឌា ដេលី.