នគរបាល​ស្រុក​ព្រៃនប់ យក​អំណោយ​ជូន​ប្រជាពលរដ្ឋ ២​គ្រួសារ ជួប​រង​ទុក្ខលំបាក​

ព្រះសីហនុ: នគរបាល​ស្រុក​ព្រៃនប់ នៅ​រសៀល​ថ្ងៃទី​0៣ ខែតុលា ឆ្នាំ​២០១៥ បាន​យក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​២​គ្រួរ​សារ ដែល​ជួប​រង​ទុក្ខលំបាក  នៅ​ភូមិ​គគី ឃុំ​គគី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​វរសេនីយ៍ទោ ហ៊ីង ច័ន្ទ​រិ​ទ្ឋ អធិការ​ន​បាល ស្រុក​ព្រៃនប់ បានអោយដឹងថា លោក​បាន​យក​អំណោយ​ទាំងនេះ មក​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​២​គ្រួសារ -​គ្រួសារ​ទី​១ ចាស់ជរា ពិការ​ជើង -​គ្រួសារ​ទី​២ ចាស់ជរា​គ្មាន​ទីពឹង ដោយ​អំណោយ​ទាំងនេះ ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​១​បាវ ទម្ងន់ ២៥ Kg. មី​១​កេស​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកដោះគោ​៥​កំប៉ុង​, ប៊ីចេង​កន្លះ​គីឡូ​, ស្ករស ១ គីឡូ​, ត្រីខ ១ យួរ និង​ថវិការ​ចំនួន ៥ ម៉ឺន​រៀល ។​

​លោក​អធិការ​ស្រុក​ព្រៃនប់ បាន​បន្តទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​ជួប​ទុក្ខលំបាក​បំផុត គ្រួសារ​ចាស់ជរា​ក្រីក្រ ពិការ និង​គ្មាន​ទីពឹង​៕V/S